មឿន សុខហ៊ុច ជឿជាក់ថា ការផ្លាសប្តូរមកកាន់ក្លិបថ្មីនិងជួយឲ្យជីវភាពកាន់តែប្រសើរជាងមុន

អត្ថបទដោយ៖
សារ៉ាន ទីងី

កីឡាករគុនខ្មែរ មឿន សុខហ៊ុច ស្ថានភាពរបួសជើងបានជាសះស្បើយប្រមាណជា៦០%ហើយ និងកំពុងបន្តហ្វឹកហាត់សម្រកគីឡូនៅក្នុងក្លិបថ្មីនាយកដ្ឋានអង្គរក្សាមើលការខុសត្រូវដោយ លោក ស៊ន អេលីត ។
កីឡាករ គុនខ្មែរ មឿន សុខហ៊ុច បានរងរបួសបាក់ជើងសម្រាកព្យាបាលប្រមាណជាជាង៤ខែទៅហើយ ក្នុងអំឡុងសម្រាកព្យាលបាលជើងប្រមាណជាជាង៤ខែកន្លងមកនេះ មឿន សុខហ៊ុច បានជួបផលលំបាកយ៉ាងខ្លាំងផ្នែកជីភាព ខណៈបង្គោលគ្រួសារដែលជាអ្នករកលុយបង់ធនាគារ ដើម្បីរំលោះផ្ទះ និងលុយទ្រទ្រង់ជីវភាពប្រចាំថ្ងៃ មឿន សុខហ៊ុចជាអ្នករ៉ាប់រង ។ ក្រោយជួបព្យុះភ្លៀងដោយសារជីភាពប្រមាណជាជាង៤ខែនេះ មឿន សុខហ៊ុច ត្រូវបានក្លិបប្រដាល់ថ្មី នាយកដ្ឋានអង្គរក្សសណ្តោះប្រណី ដោយចំណាយលុយទិញគេពីក្លិបចាស់ ពុទ្ធសិរីវង្ស ខណ្ឌពោធិ៍សែនជ័យ ក្នុងតម្លៃខ្លួន៨លានរៀលស្មីរ២០០០ដុល្លារអាមេរិក ។

បន្ទាប់ពីមកកាន់ទ្រនំថ្មីក្លិបប្រដាល់គុនខ្មែរនាយកដ្ឋានអង្គរក្សប្រមាណជាងកន្លះខែមកនេះ មឿន សុខហ៊ុច បានចាប់ផ្តើមហ្វឹកហាត់ដោយការរត់សម្រកគីឡូឲ្យមកនៅគីឡូដើម ៦៣,៥ គីឡូក្រាម ដើម្បីត្រៀមប្រកួតជាថ្មីក្រោយរបួសបាក់ជើងជាសះស្បើយ១០០%នៅពេលខាងមុខ។
មកកាន់ទ្រនំថ្មី មឿន សុខហ៊ុច កីឡាករជើងខ្លាំងលំដាប់ជួរមុខក្នុងប្រភេទទម្ងន់ ៦៣,៥ គីឡូក្រាម បានប្តេជ្ញាចិត្តថា ខ្លួននិងបង្កើនការហ្វឹកហាត់ទ្វេរដង ដើម្បីបង្កើនសមត្ថភាពកាន់តែល្អជាងមុន និងមិនធ្វើឲ្យអ្នកគាំទ្រខកចិត្តឡើយ ។
សុខហ៊ុច សង្ឈឹមខ្ពស់ថា ការផ្លាស់មកកាន់ក្លិបថ្មីនេះ នឹងធ្វើឲ្យជីវភាពគេមានល្អប្រសើរជាងមុន ដ្បិតក្លិបថ្មីសំបូរទីផ្សារប្រកួត ។

សូមបញ្ជាក់ថា មឿន សុខហ៊ុចកាលប្រកួតនៅក្នុងក្លិបពុទ្ធសិរីវង្ស ខណ្ឌពោធិ៍សែនជ័យ ក្នុងមួយខែ គេអាចរកប្រាក់ចំណូលពីការឡើងសង្វៀនប្រមាណជាជាងមួយពាន់ដុល្លារអាមេរិក ធ្វើឲ្យមានលទ្ធភាពរំលោះផ្ទះបាន និងសល់លុយខ្លះៗជួយទ្រទ្រង់ជីវភាពប្រចាំថ្ងៃថែមទៀតផង ។ ប៉ុន្តែពេលខកខានឡើងសង្វៀនប្រមាណជាង៤ខែដោយបាក់ជើងអំឡុងពេលប្រកួតជាមួយកីឡាករគុនខ្មែរ ឡុង សំណាង មឿន សុខហ៊ុច បានជួបការលំបាក់ជាខ្លាំង ព្រោះត្រូវរ៉ាប់រងបង់រំលោះផ្ទះ និងរ៉ាប់រងជីវភាពប្រចាំថ្ងៃផងដែរ ៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner