៣ក្រុមរកបាន៣ពិន្ទុ ខណៈ២ប្រកួតស្មើគ្នា ថ្ងៃបើកឆាកពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត

ការប្រកួតកីឡាបាល់ទាត់ ដែលមាន៥ប្រកួតថ្ងៃបើកឆាក កាលពីរសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ នៃកីឡដ្ឋាននានា ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី១៥ រដូវកាលថ្មី ២០២១ ថ្នាក់ខេត្តបានរកឃើញ៣ក្រុមស្វែងរកបាន៣ពិន្ទុ ខណៈ២ប្រកួតទៀតចែគ្នាម្នាក់ពិន្ទុ ក្រោយរក្សាលទ្ធផលស្មើគ្នា។


៥ប្រកួតនេះរួមមាន៖ ក្រុមសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តពោធិ៍សាត់ប្រកួតចាញ់ក្រុមខេត្តបន្ទាយមានជ័យ ០-៤, កងរាជអាវុធហត្ថខេត្តកំពង់ធំ ចាញ់ក្រុមខេត្តឧត្តរមានជ័យ ១-២, ក្រុមមន្ទីរអប់រំ យុវជន និងកីឡាខេត្តត្បូងឃ្មុំ យកឈ្នះអធិរាជដំរីឦសានខេត្តរតនគីរី ៤-០ ខណៈ២ប្រកួតដែលចែកគ្នាម្នាក់១ពិន្ទុនោះ គឺក្រុមភ្នំពេញហ្គាឡាក់ស៊ី ស្មើគ្នា ២ទល់២ ជាមួយក្រុមមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ស្ពឺ និងក្រុមកោះកុង FC ស្មើ ១ទល់១ជាមួយ ក្រុមមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកែប ។ ដោយឡែក នៅរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក៏មាន៤ប្រកួតដែរ ដែលជាការប្រកួតបើកឆាកសប្តាហ៍ទី១ ។


សូមបញ្ជាក់ថា ចំពោះក្រុមចូលរួមប្រកួតសរុបមានចំនួន២១ក្រុមថ្នាក់ខេត្ត នៃរដូវកាលថ្មី ២០២១ ដោយក្រុមទាំងអស់ត្រូវបានចែកចេញជា៦ពូល។ ក្រោយបញ្ចប់ការប្រកួតវគ្គសន្សំពិន្ទុវិលជុំក្នុងពូលរហូតដល់បញ្ចប់ការប្រកួតទាំងស្រុងនៃថ្នាក់ខេត្តនេះ គឺក្រុមជ័យលាភីចំនួន៣ក្រុមពីចំណាត់ថ្នាក់លេខ១ដល់លេខ៣នឹងត្រូវឡើងទៅប្រកួតបន្តជាមួយក្រុមចំនួន១៣នៃក្របខ័ណ្ឌលីគកំពូលកម្ពុជារដូវកាល ២០២១ ដែលហៅថា ការប្រកួតថ្នាក់ជាតិ ឬវគ្គ១៦ក្រុមចុងក្រោយ ដោយការប្រកួតថ្នាក់ជាតិនោះនឹងចាប់ឆ្នោតចែកពូលជាថ្មី។ ព្រឹត្តិការណ៍កីឡាបាល់ទាត់ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ត្រូវបានចែកចេញជាពីរថ្នាក់គឺថ្នាក់ខេត្ត និងថ្នាក់ជាតិ ដោយ៣ក្រុមជ័យលាភីថ្នាក់ខេត្តត្រូវឡើងមកប្រកួតនៅថ្នាក់ជាតិជាមួយក្រុមលីគកំពូល៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner