រដ្ឋាបាលស្រុកបន្ទាយស្រី បំពាក់កាមេរ៉ាសុវត្ថិភាពនៅតាមនៅតាមដងផ្លូវ ដើម្បីការពារសុវត្ថិភ្ញៀវទេសចរណ៍

អត្ថបទដោយ៖
Kien Sereyvuth

ចំណុចគោលដៅសំខាន់ៗនៅក្នុងស្រុកនេះ
អភិបាលស្រុកបន្ទាយស្រី ខេត្ដសៀមរាប បានអះអាងថា គណៈបញ្ជាការឯកភាពស្រុកបន្ទាយស្រីនឹងបង្កើនសមត្ថភាពរបស់ខ្លួនបានមួយកម្រិតទៀត ដើម្បីទប់ស្កាត់ការប្រព្រឹត្តអំពើល្មើសច្បាប់នានានៅក្នុងស្រុក ជាពិសេសចំពោះបទល្មើសចរាចរណ៍ ការរត់គេចវេស ចោរលួចឆក់ប្លន់ ក៏ដូចជាការគ្រប់គ្រងការកកស្ទះចរាចរណ៍ និងសណ្តាប់ធ្នាប់ទូទៅផងដែរ។
លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ខេត្ដសៀមរាប បានអោយនៅថ្ងៃទី១៧ខែកុម្ភៈឆ្នាំ ២០២១នេះថា ការបំពាក់កាម៉េរ៉ាសវត្ថិភាពនេះ ធ្វើឡើងចាប់ពីថ្ងៃទី១៦ខែកុម្ភៈនេះតទៅ ដោយកាមេរ៉ាសុវត្ថិភាពទាំងនេះមានសមត្ថភាពឃ្លាំមើល២៤ម៉ោងលើ២៤ម៉ោង ដើរដោយថាមពលសូឡាស្វ័យប្រវត្តិ និងភា្ជប់ជាមួយប្រព័ន្ធអ៊ីនធឺណេត ដោយបញ្ជូលរូបភាពដោយផ្ទាល់ទៅកាន់គណៈបញ្ជាការឯកភាពស្រុក ព្រមទាំងមានអង្គចងចាំដែលអាចរក្សាទុកទិន្នន័យបានពេញមួយខែដោយមិនចាំបាច់លុបចេញ។លោកអភិបាលស្រុកវ័យក្មេង និងមានប្រជាប្រិយភាពរូបនោះ បានបន្ដថា ស្រុកបន្ទាយស្រីជាស្រុកមួយមានសក្ដានុពលទេសចរណ៍ដ៍សំបូរបែប ដូចនេះអាជ្ញាធរត្រូវការធានាឱ្យបាននូវសុខសុវត្ថិភាពល្អនៅតាមភូមិឃុំ ការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងការជំរុញឱ្យមានការគោរពច្បាប់ត្រឹមត្រូវ នឹងផ្តល់ទំនុកចិត្ត ព្រមទាំងបង្កើនភាពទាក់ទាញបន្ថែមទៀតដល់អ្នកទេសចរដែលអញ្ជើញមកទស្សនានៅក្នុងស្រុក។លោកថា លោកមិនប្រាប់ពីចំនួនកាម៉េរ៉ាសុវត្ថិភាពនិងទីតាំងបំពាក់នោះទេ ព្រោះធ្វើបែបនេះវាងាយស្រួលតាមចាប់ជនល្មើសដែលបំពានការហាមប្រាមនិងផ្លាកសញ្ញាដែលអាជ្ញាធរបានកំណត់ ហើយអាជ្ញាធរនឹងចាត់វិធានការណ៍ចំពោះរថយន្ដលើសទំងន់ផងដែរ។
លោក ឃឹម ហ្វីណង់ បានលើកឡើងថា ក្រៅពីការរៀបចំកាម៉េរ៉ាសុវត្ថិភាព នៅរដ្ឋបាលស្រុកបន្ទាយស្រី បានរៀបចំបង្កើតផ្ទះមួយអំពូលមួយ នៅឃុំព្រះដាក់ ដែលជាតំបន់ទេសចរណ៍ស្រស់ស្អាតទាំងបរិស្ថាន ទេសភាព។លោកក៍បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនទាំងអស់ ដែលបានចូលរួមជួយគាំទ្រក្នុងគម្រោងបង្កើនសុវត្ថភាពនៅតាមភូមិឃុំរបស់រដ្ឋបាលស្រុកមួយនេះ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner