អភិបាលខេត្តស្ទឹងត្រែង បានក្រើនរំលឹកដល់​អ្នកពាក់ព័ន្ធ ឲ្យរឹតបន្តឹងការយាមកាមតាម​ច្រក​ព្រំដែនកម្ពុជា-ឡាវ ដើម្បីទប់ស្កាត់​ការរាល​ដាលជម្ងឺកូវីដ.១៩

អត្ថបទដោយ៖
ជា សេឌី

ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តបានក្រើនរំលឹកដល់កម្លាំងមានសមត្ថកិច្ច មន្ទីរសុខាភិបាលខេត្ត និងអភិបាលស្រុកជាប់ព្រំដែនកម្ពុជា-ឡាវ ត្រូវពង្រឹងការដាក់កម្លាំងយាមកាមឲ្យបានត្រឹមត្រូវនៅតាមច្រកឆ្លងកាត់ព្រំដែននៅក្នុងភូមិសាស្ត្រ និងពង្រឹងការធ្វើចត្តា

ឡីស័ក្ករយៈពេល១៤ថ្ងៃចំពោះប្រជាពលរដ្ឋណាដែលធ្វើដំណើរចេញចូលប្រទេសជិតខាង ជាពិសេសពលករចំណាក់ស្រុកដែលទៅធ្វើការនៅក្រៅប្រទេស ។ ការក្រើនរំលឹកនេះធ្វើឡើងក្នុងឱកាស ឯកឧត្តម អភិបាលខេត្ត ដឹកនាំកិច្ចប្រជុំស្តីពីត្រួតពិនិត្យការចេញ ចូល ឆ្លងកាត់ព្រំដែនកម្ពុជា-ឡាវ របស់ប្រជាពលរដ្ឋ និងពលករកម្ពុជា ព្រមទាំងរឹតបណ្តឹងការធ្វើចត្តាឡីស័ក កាលពីរសៀលថ្ងៃទី១៧កុម្ភះ ឆ្នំា២០២១កន្លងទៅ ។

ឯកឧត្តម ម៉ុម សារឿន បានមានប្រសាសន៍ថា   អភិបាលស្រុកជាប់ព្រំដែន កម្លាំងមានសមត្ថកិច្ច និងមន្ត្រីសុខាភិបាល ត្រូវមានទំនួលខុសត្រូវខ្ពស់ចំពោះការចូលរួមទប់ស្កាត់រាល់ការរីករាលដាលនូវជម្ងឺកូវីដ.១៩ ។ ឯកឧត្តមបន្តថា  ចំណុចសំខាន់ដែលត្រូវពង្រឹងបន្ថែម រួមមាន៖ ត្រូវដាក់កម្លាំងសមត្ថកិច្ច ប្រចាំការតាមគោលដៅ និងយាមកាមឲ្យបានតឹងរ៉ឹង ជៀសវាងនូវការលួចឆ្លងដែនដោយខុសច្បាប់ រវាងប្រជាពលរដ្ឋជាប់ព្រំដែនកម្ពុជា-ឡាវ និងពលករចំណាក់ស្រុក នឹងត្រូវធ្វើចត្តាឡីស័ក្កឲ្យបានគ្រប់១៤ថ្ងៃតាមវិធានការរបស់ក្រសួងសុខាភិបាលចំពោះប្រជាពលរដ្ឋ និងពលករចំណាកស្រុក ដែលវិលត្រឡប់ចូលមកកម្ពុជាវិញ ។

ឯកឧត្តម បន្តទៀតថា  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការណែនាំរួចហើយ អំពីការរឹតបន្តឹង ឲ្យមានការដាក់កម្លាំងត្រួតពិនិត្យយាមកាមតាមគោលដៅ នៃច្រកព្រំដែននីមួយៗ ការអនុវត្តវិធានការសុខាភិបាល ធ្វើចត្តាឡីស័ក្ក ដើម្បីបង្ការការរីករាលដាលជម្ងឺកូវីដ-១៩ ចូលដល់សហគមន៍ ដូចនេះយើងត្រូវអនុវត្តឲ្យបាន ។

លោកវេជ្ជបណ្ឌិត អ៊ុង សូវៀត ប្រធានមន្ទីរសុខាភិបាលខេត្តបានបញ្ជាក់ឲ្យដឹងថា៖ បច្ចុប្បន្នមន្ទីរសុខាភិបាល កំពុងសហការយ៉ាងជិតស្និទជាមួយកងកម្លាំងមានសមត្ថកិច្ច យាមកាមតាមច្រកនានា តាមបណ្តោយព្រំដែនកម្ពុជា-ឡាវ ព្រមទាំងបានដាក់មន្ត្រីសុខាភិបាលសម្រាប់ធ្វើចត្តាឡីស័ក ចំពោះប្រជាពលរដ្ឋ និងពលករចំណាកស្រុកដែលចូលមកកម្ពុជាវិញ ។ លោកបន្តថាគិតត្រឹមថ្ងៃទី១៦ ខែកុម្ភះ ឆ្នាំ២០២១ ខេត្តស្ទឹងត្រែងមិនទាន់មានករណីវិជ្ជមាន ជម្ងឺកូវីដ-១៩នៅឡើយទេ ប៉ុន្តែបច្ចុប្បន្នមានប្រជាពលរដ្ឋដាក់ខ្លួននៅដាច់ដោយ

ឡែកតាមផ្ទះចំនួន៨នាក់ ក្នុងនោះមានស្រី៣នាក់ ។ រីឯការធ្វើចត្តាឡីស័កនៅផ្ទះសំណាក់មិត្តភាពចំនួន១២នាក់ ស្រី៤នាក់ ធ្វើចត្តាឡីស័កនៅសណ្ឋាគអង្គមាសចំនួន៤០នាក់ ស្រី៨នាក់ និងពលករចំណាកស្រុកចំនួន០៤នាក់ ដែលបាននឹងកំពុងធ្វើចត្តាឡីស័ក ដើម្បីតាមដានសុខភាពនៅច្រកព្រំដែនក្នុងស្រុកបុរីអូស្វាយសែនជ័យ ៕

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner