បុរសមួយរូបទៀតបានឈ្នះប្រាក់រង្វាន់ពីសែលកាត៨០០០០ដុល្លារ

ដោយ៖ម៉ាដេប៉ូ

​រាជធានីភ្នំពេញ ៖ បុរសមួយរូបជាអតិថិជនរបស់ក្រុមហ៊ុនសែលកាតដែល ​រស់នៅ​ខេត្ត​ព្រះសីហនុ ពិតជាមានសំណាង ឈ្នះ​លុយ​សុទ្ធរហូតដល់ ៨0,000 ដុល្លារក្នុង​កម្មវិធី “​ឈ្នះ​មួយ​ម៉ឺន​ដុល្លារ​រាល់ថ្ងៃ​”  កាលពី​ថ្ងៃទី​១៨ មករា ២០២១ កន្លងទៅនេះ ។​

សម្រាប់អតិថិជន​ដែលមាន​សំណាង​ឈ្នះប្រាក់រង្វាន់ដ៏ច្រើនរូបនេះឈ្មោះ សុខ ភី មាន​មុខរបរ​ជាជាង​ធ្វើ​សំណង់ រស់នៅ​ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​។

បន្ទាប់ពីឈ្នះប្រាក់រង្វាន់នេះដែរលោក សុខ ភី រំភើប​ជាខ្លាំង​ ព្រោះថា​ទឹកប្រាក់​៨​ម៉ឺន​ដុល្លារ​អាមេរិក ពិតជា​ច្រើន​ខ្លាំងណាស់ ដោយលោក​នឹង​យក​ថវិកា​នេះ​ទៅ​បង្កើត​មុខរបរ​ថ្មី ព្រមទាំង​ផ្គត់ផ្គង់​ជីវភាព​រស់នៅក្នុង​គ្រួសារ​ឲ្យ​រីកចម្រើន​។​

         អតិថិជនរបស់ក្រុមហ៊ុនចល័តសែលកាតបើចង់ឈ្នះប្រាក់រង្វាន់បែបនេះដែរគឺអាចចូលរួមកម្មវិធីនេះដោយ​គ្រាន់តែ​លើក​ទូរស័ព្ទ ហើយ​ចុចតេ​ទៅ 8888 រួច​ចុច​លេខ១ ដើម្បី​ចូលរួម​លេង រាល់ថ្ងៃ ចុច​លេខ 2 ដើម្បី​ចូលរួម​សម្រាប់​ថ្ងៃនេះ នោះ​គេ នឹងមាន​ឱកាស​ក្លាយ ជា​អ្នកឈ្នះ​រង្វាន់​លុយ​សុទ្ធ​ពី កម្មវិធីនេះពុំខាន។ ជាមួយគ្នាគេអាចចាំទស្សនាពី​ការចាប់​រង្វាន់​ដែលមាន​ផ្សាយ ផ្ទាល់​លើ​កញ្ចក់ ទូរទស្សន៍ CTN និង​ហ្វេ​ស​ប៊ុ​ក CTN TV វេលា​ម៉ោង ៧ យប់​ជា រៀងរាល់ថ្ងៃ ។ចំពោះ​លទ្ធផល​អ្នក ឈ្នះ​រង្វាន់ នឹង​ផ្សាយ​ឡើងវិញ​ក្នុង​ឆា​ណែ​ល​យូ​ធូប សែ​ល​កាត ៕

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner