មន្ត្រី​សុខាភិបាល​ថៃ​៣​៦​នាក់​ហើយ​ ​ដែល​បាន​ឆ្លង​ជំងឺ​កូ​វី​ដ​១​៩ ក្នុងរលកទី២

​មជ្ឈមណ្ឌល​គ្រប់គ្រង​ស្ថានភាព​កូ​វី​ដ​១​៩​ ​ហៅ​កាត់​ថា​ CCS​A​ ​នៅ​ប្រទេស​ថៃ​បាន​ប្រកាស​ ​នៅ​ថ្ងៃសុក្រ​ទី​១​៩​ ​កុម្ភៈ​នេះ​ថា​ ​បុគ្គលិក​សុខាភិបាល​នៅ​ប្រទេស​ថៃ​ចំនួន​៣​៦​នាក់​ហើយ​ ​ដែល​បាន​ឆ្លង​ជំងឺ​កូ​វី​ដ​១​៩​ ​អំឡុង​ការ​ផ្ទុះ​រលក​ទី​២​។​

មន្ត្រី​ទាំងនោះ​រួម​មាន​ទាំង​ គិ​លា​នុប្បដ្ឋាយិ​កា​ ​វេជ្ជបណ្ឌិត​ ​និស្សិតពេទ្យ​ ​និង​អ្នក​បកប្រែ​ឲ្យ​អ្នកជំងឺ​ទៀត​ផង​។​ ​ក្រៅពី​នេះ​ ​ក៏មាន​បុគ្គលិក​នៅ​ផ្នែក​ស្តុក​ ​ទំនាក់ទំនង​សាធារណៈ​ ​និង​មន្ត្រី​ខាង​ហិរញ្ញវត្ថុ​ដែរ​។​

ថ្មីៗ​នេះ​ ​ក៏មាន​វេជ្ជបណ្ឌិត​ថៃ​ម្នាក់​បាន​ស្លាប់​ដោយសារតែ​ជំងឺ​កូ​វី​ដ​១​៩​ដែរ​ ​ជា​ការ​ស្លាប់​គ្រូពេទ្យ​ដំបូង​ដោយសារ​ជំងឺ​នេះ​ ​ក្នុង​ប្រទេស​ថៃ​៕

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner