អ្នកនិពន្ធ ថុន ថាវរី ៖ ការងារតែងនិពន្ធជួយឱ្យជីវិតខ្ញុំកាន់តែមានភាពពេញលេញ

អត្ថបទដោយ៖
AMS

ភ្នំពេញ៖ ភាពពេញលេញនៅក្នុងជីវិតរបស់មនុស្សម្នាក់ៗខុសគ្នាទៅតាមការកំណត់រៀងៗខ្លួន ចំណែកកញ្ញា ថុន ថាវរី ម្ចាស់សៀវភៅ “នារីប្រពៃ” មានភាពពេញលេញក្នុងជីវិតដោយសារការងារតែងនិពន្ធ ដែលជាការងារសមស្របតាមចំណង់ចំណូលចិត្ត អាចធ្វើឱ្យមនុស្សជុំវិញខ្លួនមានភាពរីកចម្រើនស្របពេលជាមួយគ្នា។

កញ្ញា ថុន ថាវរី បានឱ្យដឹងពីប្រវត្តិតែងនិពន្ធរបស់ខ្លួនថា “ខ្ញុំចូលចិត្តសរសេរតាំងពីខ្ញុំនៅក្មេង។ សរសេរ ឬនិពន្ធជាវិធីសាស្ត្រមួយដើម្បីបង្ហាញពីគំនិតរបស់ខ្ញុំឱ្យអ្នកដទៃបានដឹង។ វាដូចជាការធ្វើសមាធិចិត្តនិងកាយ ដែលអាចធ្វើឱ្យខ្ញុំស្ថិតនៅក្នុងពិភពមួយដែលមានភាពស្ងប់សុខសន្តិភាព។ ខ្ញុំអាចនិយាយបានថា ជីវិតរបស់ខ្ញុំនឹងមិនពេញលេញឡើយ បើគ្មានការសរសេរ”។

ជានារីម្នាក់ដែលចូលចិត្តសរសេរតាំងពីវ័យនៅក្មេង អ្នកនិពន្ធ ថាវរី​ បានសរសេរសៀវភៅផ្តោតទៅលើការលើកទឹកចិត្តយុវជនឱ្យមានការតស៊ូ និងពុះពារដើម្បក្តីស្រមៃរបស់ខ្លួន ដែលបច្ចុប្បន្ននេះបានចេញផ្សាយសៀវភៅចំនួនប្រាំចំណងរួចហើយ រួមមាន​ សៀវភៅនារីប្រពៃ, សៀវភៅកាពីទែនជីវិតភាគ១, សៀវភៅកាពីទែនជីវិតភាគ២, សៀវភៅដំណើរ(សហនិពន្ធ)​ និងសៀវភៅបាត់បង់តែមិនបោះបង់។

តាមរយៈការបោះពុម្ពផ្សាយសៀវភៅ ថាវរី ដឹងថា ការងារនិពន្ធរបស់ខ្លួនផ្តល់អត្ថប្រយោជន៍ដល់អ្នកអាននិងសង្គមយ៉ាងច្រើន។ ទន្ទឹមគ្នានេះ កញ្ញាអរគុណជាអនេកដល់អ្នកគាំទ្រ ដោយសង្ឃឹមថា ស្នាដៃរបស់ខ្លួនអាចធ្វើឱ្យជីវិតរបស់នរណាម្នាក់មានភាពខុសប្លែក ឬុផ្លាស់ប្ដូរជាវិជ្ជមាន។

បើទោះបីអ្នកនិពន្ធនិងអ្នកអានពុំធ្លាប់ជួបមុខគ្នាផ្ទាល់ក៏ពិតមែន ប៉ុន្តែប្រិយមិត្តជាច្រើនដែលបានស្គាល់ស្នាដៃរបស់អ្នកនិពន្ធរូបនេះ និងតែងតែផ្ដល់មតិយោបល់ត្រលប់មកវិញបន្ទាប់ពីបានអានសៀវភៅចប់។ អ្នកគាំទ្រទាំងនោះយល់ថា អ្នកនិពន្ធបានលើកឡើងពីឥទ្ធិពលជីវិតវិជ្ជមាន សារល្អៗបញ្ជ្រាបតាមរយៈស្នាដៃរបស់ខ្លួន។

“ខ្ញុំអាចដឹងពីប្រយោជន៍ដែលអ្នកអានទទួលបាន គឺ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នៅពេលដែលខ្ញុំចែកចាយគំនិតរបស់ខ្ញុំ ! ខ្ញុំតែងតែទទួលបានសារជាការផ្ដល់មតិត្រលប់មកវិញពីអ្នកអាន​ ពួកគាត់ប្រាប់ថាចូលចិត្តសៀវភៅដែលខ្ញុំបានសរសេរ ចូលចិត្តបុគ្គលិកលក្ខណៈតួអង្គនៅក្នុងសាច់រឿង ហើយចូលចិត្តអត្ថបទដែលខ្ញុំចែកចាយនៅលើបណ្ដាញសង្គមជាដើម”។

ក្រៅពីអាជីពតែងនិពន្ធ កញ្ញា ថាវរី ជាអ្នកសរសេរអត្ថបទដ៏ចំណានម្នាក់នៅលើបណ្តាញសង្គម “ខ្ញុំអាចក្លាយជាគំរូសម្រាប់អ្នកអាន លើកទឹកចិត្តឱ្យមនុស្សចេះតស៊ូដើម្បីឱ្យជីវិតកាន់តែប្រសើរជាងមុន ឬដើរឱ្យដល់គោលដៅ សម្រេចក្ដីសុបិនរបស់ខ្លួន”។

សម្រាប់អ្នកនិពន្ធវ័យក្មេងរូបនេះ បានចាត់ទុកការងារតែងនិពន្ធជាការងារមួយដែលខ្លួនស្រឡាញ់ និងជួយដល់ជីវិតមនុស្សជាច្រើន។ នេះជាហេតុផលដែលធ្វើកញ្ញាយល់ថា ជីវិតរបស់ខ្លួនមានភាពពេញលេញគ្រប់គ្រាន់៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner