ទំហំកម្ចីដោយរដ្ឋាភិបាលអង់គ្លេសកាលពីខែមករាកើនឡើងខ្លាំងមិនធ្លាប់មានជិត 30ឆ្នាំចុងក្រោយនេះ
បរទេស៖ តួលេខចុងក្រោយដែលត្រូវបានប្រកាសដោយរដ្ឋាភិបាលអង់គ្លេសបានបង្ហាញថាលកម្ចីដែលខ្លួនបានធ្វើឡើងកាលពីខែមករាកន្លងមកគឺបានកើនឡើងរហូតទៅដល់ទំហំ 8.8 ពាន់លានផោនជាតួលេខដែលខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្ររៀងរាល់ខែមករាចាប់តាំងតែពីឆ្នាំ 1993 មក។
ទូរទស្សន៍ BBC ដែលបានចេញផ្សាយនៅថ្ងៃសុក្រនេះបានសរសេរដែរថាតួលេខនេះក៏ជាតួលេខមិនធ្លាប់មានផងដែរក្នុងរយៈពេល10 ឆ្នាំចុងក្រោយនេះដែលខែមករាត្រូវបានគេមើលឃើញថាមានចំនួនកំចីដោយរដ្ឋាភិបាលមានកម្រិតលើសពន្ធនិងចំណូលផ្សេងទៀតដែលរដ្ឋាភិបាលប្រមូលបានដែលជាធម្មតាខែមករាគឺជាខែដែលរដ្ឋាភិបាលអង់គ្លេសអាចប្រមូលចំណូលបានខ្លាំងជាងគេជាពិសេសគឺប្រាកពន្ធដា។
គួរឲ្យដឹងដែរថាប្រាក់ចំណូលបានមកពីពន្ធមានចំនួនតិចជាងឆ្នាំទៅប្រមាណជា 1 ពាន់លានដុល្លារប៉ុន្តែការចំណាយរបស់រដ្ឋាភិបាលគឺមានរហូតទៅដល់ 19.7ពាន់លានដុល្លារច្រើនជាងចំណាយកាលពីឆ្នាំទៅដោយសារតែបញ្ហាកូវីដហើយគេអាចមើលឃើញដែរថាកំចីនេះបានធ្វើឲ្យអត្រាបំណុលដែលសមាមាត្រទៅនឹងសកម្មសេដ្ឋកិច្ចរបស់អង់គ្លេសគឺមានរហូតទៅដល់ 100.6 ភាគរយ៕