នគរបាលខណ្ឌឬស្សីកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធ ករណីជួញដូរគ្រឿងញៀន

ភ្នំពេញ ៖ ដោយមានការចង្អុលបង្ហាញពីលោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ នៅវេលាម៉ោង១១,៣០នាទី ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ កម្លាំងជំនាញខណ្ឌ +ប៉ុស្តិ៍បានចុះស្រាវជ្រាវបង្ក្រាបជាក់ស្តែងករណីរជួញដូរសារធាតុញៀនដោយខុសច្បាប់ ត្រង់ចំណុច ផ្លូវលំ ក្រុម៧ ភូមិ លូ សង្កាត់ស្វាយប៉ាក ។

ក្នុងករណីបង្ក្រាបនេះកម្លាំងសមត្ថកិច្ចជំនាញបានធ្វើការឃាត់ខ្លួន់ជនសង្ស័យចំនួន១នាក់

  • ឈ្មោះ ង្វៀង វ៉ាំងតាយ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅ ផ្លូវលំ ក្រុម៧ ភូមិលូ សង្កាត់ស្វាយប៉ាក មុខរបរមិនពិតប្រាកដ។ ព្រមទាំងដកហូតសម្ភារៈ ក្រាមពណ៌សថ្លាចំនួន១៦កញ្ចប់។

បច្ចុប្បន្ននេះ សមត្ថកិច្ចជំនាញខណ្ឌឬស្សីកែវ កំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យ រួមទាំងវត្ថុតាងទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តន៍នីតិវិធី ៕ ដោយ៖ ភារ៉ា និងប៊ុនធី

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner