សមត្ថកិច្ចប៉ុស្ដិ៍ព្រែកថ្មី នៃខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យ៤នាក់ ពាក់ព័ន្ធ ករណីជួញដូរគ្រឿងញៀន
ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ព្រែកថ្មី នៃអធិការខណ្ឌច្បារអំពៅ បានឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់ ពីបទ :ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រង់ចំនុចមុខដីឡូតិ៍គ្មាន ផ្លូវលំ ភូមិចំពុះក្អែក១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ នេះបេីយោងតាមរបាយការណ៍របស់លោក វរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ បានឲ្យដឹងនៅរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ ២០២១ ។
ក្នុងរបាយការណ៍បានបញ្ចាក់ថា ជនសង្ស័យទាំង៤នាក់រួមមាន ៖ ទី១ ឈ្មោះ រ៉េត ម៉ី ភេទ ស្រី អាយុ ២៦ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិចំពុះក្អែក១ សង្កាត់ព្រែកថ្មី ខណ្ឌ ច្បារអំពៅ រាជធានីភ្នំពេញ។ ទី២- ឈ្មោះ ខេង ពោងភេទ ប្រុស អាយុ ២០ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិចំពុះក្អែក១ សង្កាត់ព្រែកថ្មី ខណ្ឌ ច្បារអំពៅ រាជធានីភ្នំពេញ។ ទី៣- ឈ្មោះ អែម សារិទ្ធ ភេទ ប្រុស អាយុ ១៩ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិចំពុះក្អែក១ សង្កាត់ព្រែកថ្មី ខណ្ឌ ច្បារអំពៅ រាជធានីភ្នំពេញ។ និងទី៤- ឈ្មោះ ឌិន នាង ភេទ ប្រុស អាយុ ៣៤ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិចំពុះក្អែក១ សង្កាត់ព្រែកប្រា ខណ្ឌ ច្បារអំពៅ រាជធានីភ្នំពេញ។ ចំណែកវត្ថុតាងដកហូតមាន ៖
- ក្រាមពណ៌សរថ្លា ២០កញ្ចប់ថង់តូច និង ០២កញ្ចប់ធំល្មម
បច្ចុប្បន្ននេះ ជនសង្ស័យទាំង៤នាក់ រួមនឹងវត្ថុតាង ត្រូវសមត្ថកិច្ចជំនាញព្រហ្មទណ្ឌខណ្ឌច្បារអំពៅ កសាងសុំណុំរឿងបញ្ចូនទៅតុលាការចាត់ការតាមនីតិវិធី ៕ ដោយ៖ ភារ៉ា និងប៊ុនធី