ភូមិ-ឃុំស្អាត គឺជាភូមិ-ឃុំដែលមានផាសុកភាព មានអនាម័យ មានសោភណ្ឌភាព មានបរិស្ថានស្អាត ពិសេសមានប្រជាពលរដ្ឋរស់នៅប្រកបដោយសុខភាពល្អ

អត្ថបទដោយ៖
AMS OneMinute

ការចូលរួមរបស់អាជ្ញាធរមូលដ្ឋាន៖ រៀបចំឱ្យមានយន្តការគ្រប់គ្រង, ទីតាំងទុកដាក់សំរាមឱ្យត្រឹមត្រូវ, ធុងសំរាម និង បង្គន់សាធារណៈ, ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋមូលដ្ឋានឱ្យទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ហើយ បំផុសឱ្យប្រជាពលរដ្ឋដាំដើមឈើ ដាំសួនបន្លែ និងដាំផ្កាលម្អតាមផ្ទះ។

ការចូលរួមរបស់ប្រជាពលរដ្ឋ៖ ទុកដាក់ និងបែងចែកសំរាមឱ្យបានត្រឹមត្រូវ, ប្រើប្រាស់ឡើងវិញ ឬយកទៅកែច្នៃជាដើម, ដាំផ្កា បន្លែ ឬដើមឈើហូបផ្លែនៅជុំវិញផ្ទះ និងចូលរួមជាមួយអាជ្ញាធរមូលដ្ឋានក្នុងការសម្អាតបរិស្ថានតាមទីសាធារណៈ។

រស់នៅស្អាត មានសុខុមាលភាពល្អ មិនចំណាយថវិកាលើការព្យាបាលជម្ងឺ ទាក់ទាញអ្នកទេសចរ និងបង្កើនប្រាក់ចំណូល។

📷 បញ្ចនាថ

ads banner