ក្រសួងអប់រំគ្រោងរៀបចំកម្មវិធី “សប្តាហ៍សៀវភៅ” តាមប្រព័ន្ធអនឡាញ

អត្ថបទដោយ៖
AMS

ភ្នំពេញ៖ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ កម្មវិធីសប្តាហ៍សៀវភៅនឹងរៀបចំតាមរយ:ប្រព័ន្ធវីដេអូអនឡាញ ចាប់ពីថ្ងៃទី០៩ ដល់ ១៤ ខែមីនា ឆ្នាំ២០២១។ សប្តាហ៍សៀវភៅធ្វើឡើងដើម្បីអបអរទិវាជាតិអំណានលើកទីប្រាំមួយ ១១ មីនា ឆ្នាំ ២០២១ ក្រោមប្រធានបទ “អំណានក្នុងបរិបទកូវីដ-១៩” ប្រព្រឹត្តិទៅនៅវិទ្យាស្ថានជាតិអប់រំ។
សប្តាហ៍សៀវភៅ ជាព្រឹត្តិការណ៍មួយចូលរួមចំណែកលើកកម្ពស់វប្បធម៍អាននៅកម្ពុជា។ សម្រាប់ឆ្នាំនេះសមាសភាពចូលរួមផ្ទាល់ក្នុងទិវាអំណានកំណត់មិនឱ្យលើសពីមួយរយនាក់ឡើយ។ ដោយឡែកបទបង្ហាញផ្សេងៗ នឹងធ្វើតាមប្រព័ន្ធអនឡាញ។ នេះបើតាមក្រសួងអប់រំ យុវជន និងកីឡា៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner