សម្តេចតេជោ ហ៊ុន សែន ៖ ខ្ញុំមិនចេញបញ្ជារនូវការរៀបមង្គលការ បិទសាលារៀន ឬកម្មវិធីផ្សេងៗទេ ក្នុងករណីប្រជាពលរដ្ឋអនុវត្តតាមវិធាន 3ការពារ 3កុំ
អត្ថបទដោយ៖
ហេង សុវណ្ណ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកកម្ពុជា បានមានប្រសាសន៍ថាចំពោះមុខស្ថានភាពព្រឹត្តិការណ៍សហគមន៍ 20កុម្ភៈ នេះរាជរដ្ឋាភិបាល នឹងមិនចេញបិទកម្មវិធីមង្គលការ សាលារៀន ឬកម្មវីធីផ្សេងៗទេបើប្រជាជនគោរពតាមគោលការណ៍របស់រាជរដ្ឋាភិបាល។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ «ខ្ញុំមិនចេញបញ្ជារនូវការរៀបមង្គលការ បិទសាលារៀន ឬកម្មវិធីផ្សេងៗទេ ក្នុងករណីប្រជាពលរដ្ឋអនុវត្តតាមវិធាន 3កុំ 3ការពារ»។
គួរបញ្ជាក់ថា វិធានការ 3ការពារ រួមមាន៖
1- ពាក់ម៉ាស់
2- លាងដៃ
3- គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ដោយចាប់ពី 1ម៉ែត្រកន្លះឡើងទៅ ឱ្យបានគ្រប់គ្នា នៅគ្រប់ទីកន្លែង និងអនុវត្តឱ្យបានគ្រប់គ្នា។ សម្ដេចបញ្ជាក់ថា ចំណុច
៣ការពារនេះសំខាន់ខ្លាំងណាស់ ធ្វើដូច្នេះទើបអាចយកឈ្នះលើជំងឺកូវីត-19 បានដោយជោគជ័យ។
- 3កុំ រួមមាន៖
1- កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក រកកន្លែងមានខ្យល់ចេញចូល ។
2- កុំទៅកន្លែងមានមនុស្សច្រើនកុះករ ។
3- កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម ពេលជួបគ្នា អ្នកមានផ្តាសាយ ឬសង្ស័យមានជំងឺកូវីត-១៩ កុំចេញក្រៅ ឬកុំមកកន្លែងធ្វើការ ហើយត្រូវទាក់ទងទៅគ្រូពេទ្យ៕
ហេង សុវណ្ណ
លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។