បន្ទាន់ ! សម្ដេចតេជោ ហ៊ុន សែន នឹងថ្លែងសារពិសេសបន្ទាន់ទៅកាន់ជនរួមជាតិនៅម៉ោង៩ព្រឹកនេះ ពាក់ព័ន្ធនឹងជំងឺកូវីដ19

ភ្នំពេញ ៖ នៅវេលាម៉ោង 9.00នាទីព្រឹកនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញថ្លែងសារពិសេសទៅកាន់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស តាមរយៈការផ្សាយផ្ទាល់របស់ទូរទស្សន៍ជាតិកម្ពុជា គេហទំព័រហ្វេសប៊ុកផ្លូវការរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គ្រប់បណ្តាញស្ថានីយទូរទស្សន៍ឯកជននានា និងប្រព័ន្ធផ្សព្វផ្សាយជាច្រើនផ្សេងទៀត ដែលបញ្ជាក់ពីការរីករាលនៃជំងឺកូវីដ19 ជាពិសេសការទុបស្កាត់កុំឱ្យមានផ្ទុះនៅក្នុងសហគមន៍។
ដូច្នេះសូមរង់ចាំតាមដានទស្សនាទាំងអស់គ្នា៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner