Medvedev យកឈ្នះ Stefanos ឡើងទៅជួប Djokovic នៅវគ្គផ្តាច់ព្រ័ត្រ នៃពាន Australian Open 2021

អត្ថបទដោយ៖
សារ៉ាន ទីងី

កីឡាករវាយកូនបាល់ Daniil Medvedev បានយកឈ្នះគូប្រជែង Stefanos Tsitsipas ក្នុងវគ្គ ៤នាក់ចុងក្រោយ ឡើងទៅជួប Novack Djokovic នៅវគ្គផ្តាច់ព្រ័ត្រ នៃពានរង្វាន់ Austalian Open 2021 នៅទីក្រុង Melbourne ប្រទេសអូស្រ្តាលីនាថ្ងៃសុក្រ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ ។

Medvedev

កីឡាករមកពីរុស្ស៊ី Daniil Medvedev បានយកឈ្នះគូប្រជែង Stefanos Tsitsipas ជនជាតិក្រិក ដោយពិន្ទុ ៦-៤ ,៦-២ និង ៧-៥ ។

គួរអោយដឹងដែលថា នេះជាជ័យជម្នះលើកទី២០ របស់ Medvedev ក្នុងការប្រកួតពានកម្រិត Grand Slam មួយនេះ។ កីឡាករ វ័យ ២៥ឆ្នាំ ដែលឈរនៅចំណាត់ថ្នាក់លេខ៤ ពិភពលោក នឹងត្រូវធ្វើការប្រកួតវគ្គផ្តាច់ព្រ័ត្រដណ្តើមពាន Austalian Open 2021 ជាមួយ Novack Djokovic ជនជាតិសែប៊ី នាថ្ងៃអាទិត្យស្អែកនេះ។

គួររំលឹកផងថា Medvedev បានចាញ់ការប្រកួតវគ្គផ្តាច់ព្រ័ត្រម្តងកាលឆ្នាំ២០១៩ ក្នុងព្រឹត្តិការណ៍ US Open នៅសហរដ្ឋអាមេរិក ដែលបានក្លាយជាកីឡាកររុស្ស៊ីទី២ ក្នុងការព្យាយាមឈ្នះពានវាយកូនបាល់ទោលផ្នែកបុរសលើកដំបូងគិតចាប់តាំងពីរុស្ស៊ី ឈ្នះចុងក្រោយគេក្នុងឆ្នាំ២០០៥ មក៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner