ឆេះការាសជួសជុលរថយន្តមួយកន្លែងក្នុងខណ្ឌពោធិ៍សែនជ័យ យ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អេីលដល់សមត្ថកិច្ចជាច្រេីនចុះអន្តរាគមន៍

ភ្នំពេញ៖ មានករណីអគ្គិភ័យមួយបានឆាបឆេះ ការាសជួសជុលរថយន្ត ប្រភេទសណ្ដោងកុងតឺន័រ មួយកន្លែង ដែលស្ថិតនៅក្បែរផ្លូវវេងស្រេង ក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅ ទី២ ខណ្ឌពោធិ៍សែនជ័យ បង្កការភ្ញាក់ផ្អេីលដល់សមត្ថកិច្ចមូលដ្ឋាន និងមន្ត្រីជំនាញចេញរថយន្តពន្លត់អគ្គិភ័យជាច្រេីនគ្រឿងមកជួយ អន្តរាគមន៍ បាញ់ទឹកពន្លត់ កាលពីវេលាម៉ោង១០ និង៥០នាទីយប់ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១។

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា ការាសជួសជុលរថយន្តប្រភេទសណ្ដោងកុងតឺន័រ និងរថយន្តធុនធំខាងលេីនេះគឺមិនមានស្លាកយីហោនោះទេ ដោយក្រុមជាងធ្វេីការតែពេលថ្ងៃ រីឯពេលយប់សម្រាក តែនៅពេលកេីតហេតុមិនដឹងបណ្ដាលមកពីអ្វីនោះទេស្រាប់តែមានអណ្ដាតភ្លេីងឆាបឆេះរថយន្តខាងលេីជាបន្តបន្ទាប់ ខណៈសមត្ថកិច្ចមូលដ្ឋាន និងមន្ត្រីជំនាញក៏បានចេញរថយន្តបង្ការ និងពន្លត់អគ្គីភ័យជាច្រេីនគ្រឿងចុះមកជួយអន្តរាគមន៍បាញ់ទឹកពន្លត់យ៉ាងញាប់ដៃជេីងផងដែរ ។

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ទីតាំងឈ្មោះ ចំរើន ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរ ជាងជួសជុលរថយន្ត ។ សមត្ថកិច្ចបានបន្ថែមថា ក្នុងករណីអគ្គិភ័យខាងលេីនេះបានបណ្ដាលឲ្យខូចខាតរថយន្តចំនួន៣គ្រឿង និងសម្ភារៈមួយចំនួនធំ ព្រមទាំងប្រេីប្រាស់ឡានទឹកមកពីអង្គភាពផ្សេងៗគ្នាសរុប ០៨គ្រឿង ដោយមិនបង្កឲ្យមនុស្សណាម្នាក់គ្រោះថ្នាក់ដល់អាយុជីវិតនោះទេ៕ អត្ថបទ និងរូបភាព ៖ ជីម ភារ៉ា

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner