សម្តេចតេជោ ហ៊ុន សែន ប្រកាសថា កម្ពុជាឆ្លងកូវីដ សហគមន៍ជាលើកទី៣ «ព្រឹត្តិការណ៍២០កុម្ភៈ» រកឃើញអ្នកឆ្លងកូវីដថ្មីរហូតដល់ ៣២នាក់

អត្ថបទដោយ៖
ហេង វណ្ណា

ភ្នំពេញ៖ តាមរយៈសារពិសេសជូនជនរួមជាតិនៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ប្រកាសជាបន្ទាន់ថា ក្នុងរយ:ពេលតែ១០ម៉ោង មានឆ្លងក្នុងសហគមចំនួន ៣២ករណី ។

សម្តេចតេជោ បានបន្ថែមថា ការផ្ទុះនេះ ចាប់ផ្តើមពីចំនុចនៅក្លឹប N8 ដោយសារតែមានអ្នកដែលចង់ចេញទៅក្រៅប្រទេស ហើយបានស្នើសុំវិញ្ញាបនបត្រពិនិត្ររកកូវីដ ១៩។

សម្តេចតេជោនាយករដ្ឋមន្ត្រី ចាត់ទុកថា នេះជាករណីឆ្លងសហគមទ្រង់ទ្រាយធំលើកទី៣ ។ ប៉ុន្តែ ចំពោះសាលារៀនរដ្ឋ ឯកជន និងពិធីមង្គលការ មិនទាន់មានការបិទនោះទេ បើគោរពតាម SOP របស់ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner