នារីរូបស្រស់ម្នាក់បេីករថយន្តម៉ាកPrius បុករះបង្គោលឡាក់និងតូបលក់សាំង រួចចុះត្រាំទឹកស្អុយនៅផ្លូវ៥០ម៉ែត្រ

ភ្នំពេញ៖ រថយន្តម៉ាក Toyota Prius មួយគ្រឿង បេីកបរដោយនារីរូបស្រស់ម្នាក់បានបោះពួយយ៉ាងលឿនហេីយជ្រុលចង្កូតបុករះបង្គោលឡាក់ និងតូបលក់សាំង ធ្វេីឲ្យរថយន្តធ្លាក់ចូលប្រឡាយទឹកស្អុយ សំណាងល្អមិនមានអ្នករបួស។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨ និង៥០នាទីយប់ ថ្ងៃសុក្រ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ៥០ម៉ែត្រ ក្នុងភូមិអន្លង់គងថ្មី សង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

បេីតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាក Toyota Prius ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BA-3202 បើកដោយនារីរូបស្រស់ម្នាក់ធ្វេីដំណេីរតាមបណ្ដោយផ្លូវ៥០ម៉ែត្រ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿនព្រមទាំងចុចស៊ីផ្លេផងដែរ ខណៈមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងស្ដាំដៃបុករះបង្គោលឡាក់បាក់២ដើមនិងតូបលក់សាំងរងខូចខាត ឯរថយន្តមិនទាន់អស់ល្បឿនក៏ធ្លាក់ចូលប្រឡាយទឹកស្អុយស្ទេីលិចបាត់ សំណាងល្អដែរម្ចាស់ រថយន្តលូនចេញតាមកញ្ចក់មកលើគោកគេចខ្លួនបាត់ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកចំណុចកើតហេតុ ហេីយបានឲ្យតំណាងម្ចាស់រថយន្តបង្កស្ទួចយកទៅជួសជុលដោយខ្លួនឯង ៕ ដោយ៖ ជីម ភារ៉ា

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner