សម្ដេចតេជោ ហ៊ុន សែន ស្នើប្រជាពលរដ្ឋទូទៅកុំមានការរើសអើងអ្នកនៅក្រុងភ្នំពេញដោយសារតែព្រឹត្តិការណ៍២០កុម្ភៈ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានធ្វើការទទូច និងស្នើសុំដល់បណ្តាប្រជាពលរដ្ឋទូទៅសូមកុំមានការរើសអើងចំពោះអ្នកនៅក្រុងភ្នំពេញពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍២០កុម្ភៈ ដែលជាព្រឹត្តិការណ៍ផ្ទុះក្នុងសហគមន៍នៃការរាលដាលជំងឺកូវីដ19 សាជាថ្មីចំនួន៣២ករណីដែលរកឃើញត្រឹមរយៈពេល១០ម៉ោងគិតត្រឹមព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ2021នេះ ។ 

ជាមួយនឹងការស្នើសុំខាងលើនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ចូលរួមការពារ និងទប់ស្កាត់ការរីករាលដាល និងផ្ទុះឡើងសាជាថ្មីនៅក្នុងសហគមន៍ដែលត្រូវបានដាក់ឈ្មោះថា ព្រឹត្តិការណ៍២០កុម្ភៈ ទាំងអស់គ្នា ដើម្បីសេចក្ដីសុខ និងសុវត្ថិភាពប្រជាពលរដ្ឋកម្ពុជាទាំងអស់គ្នាដោយការគាំទ្រ និងអនុវត្តនូវវិធានការនានាដែលបានដាក់ចេញដោយក្រសួងសុខាភិបាល។ 

ដោយឡែកសម្រាប់អ្នកដែលមានការពាក់ព័ន្ធផ្ទាល់ជាមួយនឹងទីតាំងក្លឹបN8 ដែលមានទីតាំងនៅជិតស្តាតអូរឡាំពិក និងអ្នកពាក់ព័ន្ធនឹងទីតាំងអាផាតមិនចំនួន២កន្លែងដែលជាកន្លែងអ្នកតេស្តវិជ្ជមានស្នាក់នៅទាំងអស់ត្រូវតែចូលរួមជាមួយក្រសួងសុខាភិបាលដើម្បីយកសំណាក់ធ្វើតេស្ត។ ក្រៅពីនោះ សម្រាប់អ្នកបើកតាក់ស៊ី អ្នកបើកកងបីដែលដឹង ឬសង្ស័យខ្លួនឯងដែលមានជាប់ពាក់ព័ន្ធក៏ត្រូវស្ម័គ្រចិត្តចូលរួមជាមួយក្រសួង ចៀសវាងកើតមានជំងឺក្នុងខ្លួន ហើយចម្លងទៅដល់ក្រុមគ្រួសារ និងអ្នកដែលស្ថិតនៅក្បែរខ្លួន។ 

គួរបញ្ជាក់ផងដែរថា ពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍ 20កុម្ភៈ នៅព្រឹកថ្ងៃទី20 ខែកុម្ភៈ ឆ្នាំ2021នេះ  ក្រសួងសុខាភិបាលបានធ្វើការបិទទីតាំងមួយចំនួនដើម្បីត្រួតពិនិត្យ និងទប់ស្កាត់ការចម្លងបន្ថែមដែលក្នុងនោះរួមានតំបន់ទីក្រុងរណបកោះពេជ្រ ទីតាំងក្លឹបN8 ខុនដូ SKY Line រូួមជាមួយនឹងផ្សារទំនើប The Bridge ៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner