រថយន្តក្រឡុកសុីម៉ង់បេីកឆ្លងផ្លូវ ត្រូវម៉ូតូ MSX បុកពីចំហៀងពេញទំហឹងបណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់

អត្ថបទដោយ៖
ឆាយ រត្ថា

ភ្នំពេញ៖ បុរសម្នាក់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅឯមន្ទីពេទ្យឯកជនភ្លាមៗ បន្ទាប់ពីមានរថយន្តក្រឡុកសុីម៉ង់មួយគ្រឿងបេីកឆ្លងផ្លូវ ត្រូវម៉ូតូ MSX បុកពីចំហៀងពេញទំហឹង កាលពីវេលាម៉ោង១២ និង១០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវវេងស្រេង កែងផ្លូវសេះសរ ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ។

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា ដំបូងគេឃេីញរថយន្តក្រឡុកសុីម៉ង់ ក្បាលពណ៌ស ពាក់ស្លាកលេខភ្នំពេញ 5A -2218 ធ្វេីដំណេីរតាមបណ្ដោយផ្លូវវេងស្រេង ទិសដៅពីលិចមកកេីត ខណៈមកដល់ចំណុចកេីតហេតុក៏បត់ឆ្វេងទៅផ្លូវសេះសរ ស្របពេលនោះក៏មានម៉ូតូមួយគ្រឿងម៉ាក MSX ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GA-8654 ជិះដោយបុរសម្នាក់ធ្វេីដំណេីរតាមបណ្ដោយផ្លូវវេងស្រេង ទិសដៅពីកេីតទៅលិចក្នុងល្បឿនលឿន រួចក៏ជ្រុលទៅបុករថយន្តក្រឡុកសុីម៉ង់ពីចំហៀងក្បាលរថយន្តខាងស្ដាំពេញទំហឹង បណ្ដាលឲ្យអ្នកជិះម៉ូតូរងរបួសធ្ងន់ រីឯម៉ូតូរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ។

ក្រោយកេីតហេតុ ជនរងគ្រោះភាគីខាងម៉ូតូត្រូវបានរថយន្តសាមុយរបស់មន្ទីពេទ្យឯកជនដឹកយកទៅសង្គ្រោះភ្លាមៗ ចំណែកតៃកុងរថយន្តក្រឡុកសុីម៉ង់ក៏ចុះពីលេីរថយន្តគេចខ្លួនបាត់ ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានទាក់ទងទៅជំនាញចរាចរណ៍ខណ្ឌមានជ័យ ឲ្យចុះមកធ្វេីការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុក រង់ចាំដោះស្រាយគ្នាពេលក្រោយ ៕ ដោយ៖ ជីម ភារ៉ា

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner