អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍រៀបចំសិក្ខាសាលាក្រុមបច្ចេកទេសថ្នាក់ជាតិប្រយុទ្ធនឹងជំងឺអេដស៍ក្នុងចំណោមបុរសរួមភេទជាមួយបុរសនិងស្រី

នៅល្ងាចថ្ងៃសុក្រ ៨កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ នៅភោជនីយដ្ឋានវ័នម៉រ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ រៀបចំសិក្ខាសាលាលេខាធិការដ្ឋានក្រុមការងារបច្ចេកទេសថ្នាក់ជាតិប្រយុទ្ធនឹងជំងឺអេដស៍ក្នុងចំណោមបុរសរួមភេទជាមួយបុរស និងស្រីស្រស់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរ។ សិក្ខាសាលានេះមានការចូលរួមពីថ្នាក់ដឹកនាំ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ រដ្ឋបាលរាជធានីភ្នំពេញ តំណាងអាជ្ញាធរដែនដី មន្ទីរសុខាភិបាលរាជធានីភ្នំពេញ កងកម្លាំងនគរបាលខណ្ឌដូនពេញ អង្គការ KHANA MHC FHI360 ឈូកស CWPD និងEPIC។

ថ្លែងក្នុងសុន្ទរកថាបើក ឯកឧត្តមទេសរដ្ឋមន្ត្រីបានមាន ប្រសាសន៍ថា ក្រុមបុរសរួមភេទជាមួយបុរស កំពុងមានអត្រាឆ្លងខ្ពស់។ ដូច្នេះ យើងជួបគ្នាក្នុងសិក្ខាសាលានៅថ្ងៃនេះគឺដើម្បី : ១) ចង់ស្វែងយល់ពីសភាពការណ៍ជាក់លាក់ ២) ពិភាក្សារកវិធានការការពារកុំឱ្យរីករាលដាល និង៣) ខិតខំរកវិធីជួយដោះស្រាយ។ ដោយ៖ រ៉ាវុធ

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner