ក្រុម Wolves បានយកឈ្នះ Leeds ១-០ នៃការប្រកួតពានរង្វាន់ Premier League

អត្ថបទដោយ៖
សារ៉ាន ទីងី

១គ្រាប់របស់កីឡាករ Illan Meslier បានជួយអោយក្រុមចចក Wolves យកឈ្នះ Leeds ក្នុងលទ្ធផល ១-០ ឡើងមកនៅចំណាត់ថ្នាក់ទី ១១ ក្នុងតារាង ពានរង្វាន់ Premier League នៅកីឡដ្ឋាន Molineux នារាត្រីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ ។

កីឡាករ Meslier ទទួលបានឱកាសស៊ុតជាច្រើនលើកទៅលើក្រុមម្ចាស់ផ្ទះក្នុងតង់ទី ១ ប៉ុន្តែមិនបានសម្រេច លុះចូលតង់ទី២ ដោយបាល់ទាត់ពីចម្ងាយត្រឹមនាទី ៦៤ Illan Meslier ក៏ធ្វើបានសម្រេច ។ លទ្ធផលនេះធ្វើឱ្យក្រុមចចកខ្មៅ Wolves ស្ថិតនៅលើក្រុម Leeds ក្នុងតារាងក្របខ័ណ្ឌ Premier League ខណៈដែលក្រុមរបស់លោក Nuno Espirito Santo បានកើនឡើងដល់លេខ ១១ នៅមុនការប្រកួតនៅចុងសប្តាហ៍នេះ។

សូមបញ្ជាក់ថា បន្ទាប់ពីប្រកួតនេះក្រុម Wolverhampton Wanderers និងត្រូវជួបក្រុម Newcastle United នៅថ្ងៃទី២៧ ខែកុម្ភៈសប្តាហ៍ក្រោ នៃពាន់រង្វាន់ Premier League ៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner