រាជរដ្ឋាភិបាល ផ្តល់ជំនួយសម្ភារៈ និងស្បៀង​បន្ថែម​ទៀត ដល់ខេត្តចំនួន៥ នៅជាប់ព្រំដែន ដើម្បីបន្ត​រៀបចំធ្វើចត្តាឡីស័ក

នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជណាចក្រកម្ពុជា បានផ្តល់ជំនួយសម្ភារៈ និងស្បៀងបន្ថែមទៀត ដល់ខេត្តចំនួន៥ នៅជាប់ព្រំដែន ដើម្បីបន្តរៀបចំធ្វើចត្តាឡីស័ក។ នេះបើតាមលោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ។

លោកជំទាវ យក់ សម្បត្តិ បានបញ្ជាក់ថា ខេត្តទាំងនោះមាន៖

* ខេត្តបាត់ដំបង ទទួលបានឃីតចំនួន២០០០ ទឹកសុទ្ធ២០០០កេស និងមីកញ្ចប់៥០០កេស
* ខេត្តបន្ទាយមានជ័យ ទទួលបានឃីតចំនួន៣០០០ និងមី៥០០កេស
* ខេត្តឧត្តរមានជ័យ ទទួលបានឃីតចំនួន២០០០ ទឹកសុទ្ធ២៥០០កេស និងមី៥០០កេស។
* ខេត្តប៉ៃលិន ទទួលបានទឹកសុទ្ធ១០០០កេស
* ខេត្តកោះកុង ទទួលបានឃីតចំនួន១០០

បើតាម លោកជំទាវ យក់ សម្បត្តិ សម្ភារៈ និងស្បៀងទាំងនេះ សម្រាប់ឱ្យខេត្តទាំងនោះប្រើប្រាស់ចាប់ពីថ្ងៃទី២១ ដល់ ២៥ ខែកុម្ភៈ ឆ្នាំ២០២១។ ការផ្តល់ជំនួយដល់បណ្តាខេត្តកម្ពុជា ដែលនៅជាប់ព្រំដែនថៃ បានធ្វើឡើងជាបន្តបន្ទាប់ ដើម្បីរៀបចំការធ្វើចត្តាឡីស័កសម្រាប់ពលករខ្មែរ ដែលត្រឡប់ពីប្រទេសថៃ ក្រោយពេលប្រទេសថៃ បានផ្ទុះឡើងនូវការឆ្លងជំងឺកូវីដ១៩ ក្នុងសហគមន៍យ៉ាងខ្លាំងក្លា ដែលផ្តើមចេញពីខេត្តសាមុតសាខន ប្រទេសថៃ។ គិតមកទល់នឹងពេលនេះ មានពលករខ្មែរមមិន៣.៥ម៉ឺននាក់នោះឡើយ បានត្រឡប់មកប្រទេសកម្ពុជា៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner