អាគារទីស្នាក់ការគណៈបក្សប្រជាជនឃុំរអាង ក្នុងស្រុកសង្គមថ្មី ខេត្តព្រះវិហារ ត្រូវសម្ពោធ​ដាក់​អោយប្រើប្រាស់ក្រោមអធិបតី​ភាព​ឯកឧត្តម មាស សុភា

អត្ថបទដោយ៖
ជា សេឌី

អាគារទីស្នាក់ការគណៈបក្សប្រជាជនឃុំរអាង ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ដែលមានតម្លៃជិត3ម៉ឺនដុល្លា នៅព្រឹកថ្ងៃទី២១ ខែកុម្ភះ ឆ្នាំ២០២១ ត្រូវបានសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ ក្រោមអធឹបតីភាពឯកឧត្តម មាស សុភា សមាជិក      អចិន្ត្រៃគណៈកម្មាធិការកណ្តាលគណៈបក្សប្រជាជន នឹងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះវិហារ ។

យោងតាមរបាយការណ៍របស់លោក សំ លាងទ្រី សមាជិកអចិន្ត្រៃគណៈបក្សប្រជាជនខេត្ត នឹងជាប្រធានក្រុមការងារថ្នាក់ចុះជួយស្រុកសង្គមថ្មី បានអោយដឹងថា អាគារស្នាក់ការគណៈបក្សប្រជាជនឃុំរអាង មានទំហំ ១០ម៉ែត្រគុណ៩ម៉ែត្រ  ធ្វើពីបេតុងប្រក់ក្បឿង ចំណាយថវិការសាងសង់អស់ជាង១០០លានរៀល បានបំពាក់សម្ភារះបរិក្ខា មានម៉ាស៊ីនភ្លើង អំពូលសូរឡា តុដែក ទូរដាក់ឯកសារ នឹងសម្ភារះផ្សេងៗជាច្រើនទៀត ។

ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានគណៈបក្សជាជនខេត្ត បានផ្លែងផ្តាំផ្ញើទៅដល់សមាជិកសមាជីការ      គណៈបក្សទាំងអស់ អោយយកចិត្តទុកដាក់ចំពោះសមាជិករបស់ខ្លួន រួមទាំងសុខទុកប្រជាជន អោយបានល្អប្រសើរ ពិសេសក្នុងការការពារជម្ងឺឆ្លងកូវិត១៩ កុំអោយមានឆ្លងចូលដល់សហគមន៍យើង ។ ឯកឧត្តម មាស សុភា បានអោយដឹងថា អាគារស្នាក់ការថ្មីនេះស្ថិតក្នុងចំណោមសមត្ថិផលជាច្រើនដែលបានកើត នឹងកំពង់កើតមានជាបន្តបន្ទាប់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹងនាំដ៍ប៉ិនប្រសពរបស់សម្តេចតេជោហ៊ុន​សែន។ ឯកឧត្តម បានបន្តថា គ្រប់ហេដ្ឋារចនាសម្ពន្ឋ័ ដែលបានកើតមាននៅក្នុងប្រទេសមានដូចជា៖ ផ្លូវ ស្ពាន សាលារៀន វត្តអារាម មន្ទីរពេទ្យ នឹងសមត្ថិផលនានាជាច្រើនទៀត បានមកពីការខិត្តខំរបស់ប្រមុខរាជរដ្ឋាភិបាល នឹងសិល្បៈចែករំលែករបស់សប្បុរសជនយើងផងដែរ ៕ ឈឿន ចាន់

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner