សេចក្តីជូនព័ត៌មាន

អត្ថបទដោយ៖
Kien Sereyvuth

នៅព្រឹកថ្ងៃ ២១ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តមឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃបានដឹកនាំក្រុមការងារស្ថានទូតចុះជួបសំណេះសំណាល អប់រំពន្យល់ណែនាំ ផ្ទាល់ និងនាំយកអំណោយដែលជាគ្រឿងឧភោគបរិភោគចែកជូនដល់បងប្អូនពលករខ្មែរចំនួន ១៥០គ្រួសារ (ក្នុងចំណោម ពលករខ្មែរ ចំនួន ២ ម៉ឺន នាក់ ដែលកំពុង រស់នៅ និងធ្វើការ នៅខេត្តរ៉ាក់យ៉ង) ដែលកំពុងជួបការខ្វះខាតខ្លាំងដោយសារការរីករាលដាលជំងឺកូវីដ-១៩ ដែលមានខ្លឹមសារសំខាន់ៗដូចខាងក្រោម៖
១. ពាំនាំប្រសាសន៌ដ៏ខ្ពង់ខ្ពស់ និងការសួរសុខទុក្ខពីសំណាក់ សម្តេច តេជោនាយក រដ្ឋមន្ត្រី និងថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែគិតគូ និងយកចិត្តទុកដាក់ពីសុខទុក្ខរបស់បងប្អូនពលករ នៅថៃ។
២. ស្នើបងប្អូនពលករកុំចល័តឬលួចឆ្លងដែនដោយខុសច្បាប់ដែលជាហេតុអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតបងប្អូននិងក្រុមគ្រួសារផ្ទាល់ និងបង្កហានិភ័យនៃការចម្លងកូវីដ ១៩ ចូលក្នុងសហគមន៍នៅកម្ពុជាផង។
៣. កុំគេចវេះការធ្វេីចត្តាឡីស័ក ទោះបីបងប្អូនគេចវេះ ក៏អាជ្ញាធរមូលដ្ឋានតាមរកឲ្យយកទៅធ្វេីចត្តាឡីស័កវិញដែរ និងទទួលរងការផាកពិន័យ ចាប់ពី ១ លាន ទៅ ៥ លានរៀល ។
៤. បានយកកំព្យូទ័រ ព្រីនទ័រ និងត្រា ដើម្បីផ្តល់សេវាបញ្ជាក់ ឯកសារជូនបងប្អូននៅនឹងកន្លែងជួបសំណេះសំណាលបានចំនួន ៣៣ នាក់ ។
៥ . ស្នេី សុំ បងប្អូនពលករទាំងអស់បន្តចូលរួមអនុវត្តវិធានការរបស់រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ ជាពិសេស វិធានការការពារកូវីដ១៩ ៣ ការពារ និង ៣ កុំ ។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner