សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ ២១ កុម្ភៈ ២០២១

អត្ថបទដោយ៖
AMS OneMinute

១. ក្រសួងអប់រំសម្រេចផ្អាកបណ្តោះអាសន្នវិទ្យាល័យសម្តេច ហ៊ុន សែនភ្នំពេញថ្មី និងសាលាអន្តរជាតិ SIS និងស្នើឱ្យសិស្សានុសិស្សនៃសាលាទាំងពីរមកធ្វើតេស្តរកកូវីដ១៩ – FN

២. ‍ មនុស្ស៧៦នាក់ នៅភោជនីយដ្ឋានឡូហ្សិក២ ក្រុងតាខ្មៅ ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ត្រូវយកទៅពិនិត្យសំណាក និងធ្វើចត្តាឡីស័ក – FN

៣. ក្រសួងសុខាភិបាល បន្ដកម្មវិធីចាក់វ៉ាក់សាំងកូវីដ ១៩ ចាប់ពីថ្ងៃទី ២២ កុម្ភៈ នៅតាមបណ្ដារាជធានី-ខេត្តចំនួន ១០ – Swift News

៤. ការជួញដូរសត្វព្រៃក៏មានជាប់ពាក់ព័ន្ធទៅនឹងការលាងលុយ អំពើពុករលួយ និងបទល្មើសផ្សេងៗទៀត – Swift News

៥. ការស្ដារសេដ្ឋកិច្ចពលរដ្ឋ អាចកាន់តែយឺតនៅពេលផ្ទុះករណី ២០កុម្ភៈ – កោះសន្ដិភាព

៦. ក្រសួងសុខាភិបាល៖ សូមកុំមានការយល់ច្រឡំ ឬបន្តផ្សព្វផ្សាយព័ត៌មានមិនត្រឹមត្រូវថា វីរុសកូវីដ១៩ មានប្រភពចេញពីកម្ពុជា តាមការរកឃើញនៅលើសត្វប្រចៀវនាឆ្នាំ២០១០, ក្រសួងនឹងធ្វើសន្និសីទព័ត៌មាននៅថ្ងៃទី២៣ ខែកុម្ភៈ (Video inside) – FN

៧. រដ្ឋប្រហារមីយ៉ាន់ម៉ា៖ បាតុករពីរនាក់ស្លាប់ក្នុងការបង្ក្រាបរបស់ប៉ូលីសនៅទីក្រុង Mandalay – ថ្មីៗ

ads banner