ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ក្រសួងអប់រំយុវជនសម្រេចផ្អាកដំណើរការគ្រឹះស្ថានសិក្សាចំនួន ៥ បន្ថែមទៀត

អត្ថបទដោយ៖
AMS

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ២២ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រសួងអប់រំយុវជនសម្រេចផ្អាកដំណើរការគ្រឹះស្ថានសិក្សាចំនួន ៥ បន្ថែមទៀត ចៀសវាងការឆ្លងជំងឺរីករាលដាលជំងឺផ្លូវដង្ហើមកូវីដ-១៩ ចូលក្នុងសាលារៀន និងរីករាលដាលក្នុងសហគមន៍។ តាមសេចក្តីប្រកាសព័ត៌មានដែលមានចុះហត្ថលេខាដោយឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា កាលពីយប់ថ្ងៃទី២១ កុម្ភៈ។

ក្នុងសេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា គ្រឹះស្ថានសិក្សាទាំងនោះរួមមាន អនុវិទ្យាល័យឫស្សីជ្រោយ និងសាលាបឋមសិក្សា ហ៊ុន សែន ឫស្សីជ្រោយ អនុវិទ្យាល័យឬស្សីស្រុក ស្រុកកៀនស្វាយ ខេត្តកណ្ដាល សាលាបឋមសិក្សាកូលាបទី១ សាលារៀនអន្តរទ្វីបអាមេរិកាំងសាខាចាក់អង្រែ រាជធានីភ្នំពេញ។ គ្រឹះស្ថានសិក្សានេះត្រូវបង្រៀននិងរៀនតាមប្រព័ន្ធអេឡិកត្រូនិក។ 

ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈនេះ កាលពីល្ងាចថ្ងៃទី២១ កុម្ភៈ ក្រសួងអប់រំសម្រេចផ្អាកជាបណ្តោះអាសន្នវិទ្យាល័យសម្តេច ហ៊ុន សែនភ្នំពេញថ្មី និងសាលាអន្តរជាតិ SIS និងស្នើឲ្យសិស្សានុសិស្សនៃសាលាទាំងពីរទៅធ្វើតេស្តយកសំណាកនៅវេលាម៉ោង ៩ព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ ក្រោយពីរកឃើញអាណាព្យាបាលនិងសិស្ស មានផ្ទុកមេរោគកូវីដ-១៩ ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។

សូមជម្រាបដែរថា ក្រសួងអប់រំ យុជន និងកីឡា កាលពីថ្ងៃទី២០ ខែកុម្ភៈកន្លងទៅបានចេញសេចក្តីជូនដំណឹងស្តីពីការរឹតបន្តឹងការអនុវត្តវិធានការសុវត្ថិភាពសុខភាពសិក្សានៅសាលារដ្ឋ និងឯកជនក្នុងរាជធានីភ្នំពេញ ក្រោយផ្ទុះឡើងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។ ក្រសួងសូមស្នើគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន រឹតបន្ដឹងការអនុវត្តវិធានការសុវត្ថិភាព សុខភាពសិក្សា និងវិធានការ ៣ការពារ និង៣កុំឱ្យបានខ្ជាប់ខ្ជួន៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner