ឯកឧត្តម ណុប រ័ត្ននិមល ជំរុញលើកទឹកចិត្តអោយយុវជនពង្រឹងសមត្ថភាពរបស់ខ្លួនអោយបានល្អដើម្បីមានជំនឿគាំទ្រពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន

អត្ថបទដោយ៖
Kien Sereyvuth

ឯកឧត្តម ណុប រ័ត្ននិមល សមាជិកយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សខុទ្ទកាល័យ សម្តេចតេជោ ហ៊ុន សែន តំណាងនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អញ្ជើញអធិបតីក្នុងពិធីសំណេះសំណាលជាមួយយុវជនគណបក្ស ស្រុកកងមាស ខេត្តកំពង់ចាម។
ក្នុងពិធីនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក៏មានការចូលរួមពីឯកឧត្តម ខ្លូត ផល ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ព្រមទាំងសមាជិក សមាជិការជាច្រើននាក់ផងដែរ។
ថ្លែងក្នុងឱកាសនោះឯកឧត្តម ណុប រ័ត្ននិមល បានលើកឡើងថា ការខិតខំប្រឹងប្រែងរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងការរំលត់ភ្លើងសង្គ្រាម កសាងប្រទេសពីគំនរផេះផង់ ពរហូតមានសន្ដិភាព និងការអភិវឌ្ឍរីកចម្រើនរហូតមកដល់សព្វថ្ងៃនេះ។
ឯកឧត្តម ណុប រ័ត្ននិមល បានលើកទឹកចិត្តឲ្យយុវជនជាសមាជិក សមាជិកាបន្តជំរុញការពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងគណបក្សឲ្យបានខ្ពស់ បន្តការកសាងកម្លាំងគាំទ្រជាយុវជនសម្រាប់បន្តរក្សាឈ្នះក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ និងការបោះឆ្នោតជាតិនាពេលខាងមុខ ព្រមទាំងចូលរួមការកសាង ការរៀបចំជ្រើសរើសនូវបេក្ខភាពជាយុវជនបន្តវេនដែលមានសមត្ថភាព មានការស្រឡាញ់រាប់អានគាំទ្រ និងជឿទុកចិត្តពីប្រជាជននៅក្នុងមូលដ្ឋាន។
គួរជម្រាបថា ក្នុងឱកាសនោះឯកឧត្តម ណុប រ័ត្ននិមល បាននាំយកនូវអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មកប្រគល់ជូនដល់សាលាឃុំទាំង១១ និង០៣វិទ្យាល័យ ក្នុងស្រុកកងមាស សម្ភាររួមមាន៖
*ទី១៖ ឃុំចំនួន ក្នុងមួយឃុំទទួលបានកុំព្យូទ័រ យួរ ដៃ ចំនួន០១គ្រឿង, ម៉ាស៊ីនព្រីនឯកសារ ចំនួន០១គ្រឿង និងថវិកា៥០ម៉ឺនរៀល
*ទី២៖ វិទ្យាល័យចំនួន០៣ ក្នុងមួយវិទ្យាល័យទទួលបាន កុំព្យូទ័រយួរដៃ ចំនួន០១គ្រឿង, ម៉ាស៊ីនព្រីន ឯកសារចំនួន០១គ្រឿង និងថវិកា៥០ម៉ឺនរៀល
*ទី៣៖ ទីស្នាក់ការគណបក្សស្រុកកងមាស អង្ករចំនួន០៣តោន ថវិកា០២លានរៀល
*ទី៤៖ យុវជនគណបក្សស្រុកកងមាស ចំនួន៣២៩នាក់ ក្នុងម្នាក់ថវិកា០៥ម៉ឺនរៀល
*ទី៥៖ អធិការដ្ឋាននគរបាលស្រុក ថវិកា០១លានរៀល
*ទី៦៖ មូលដ្ឋានកងរាជអាវុធហត្ថស្រុក ថវិកា៥០ម៉ឺនរៀល
*ទី៧៖ សឹករងស្រុក ថវិកា៥០ម៉ឺនរៀល
*ទី៨៖ ប្រជាការពារស្រុក ថវិកា៥០ម៉ឺនរៀល៕ ដោយ -រ៉ាវុធ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner