ទីផ្សារ Bitcoin កើនតម្លៃខ្លាំងរហូតដល់ 1 ទ្រីលានដុល្លារ ខ្ពស់ជាង Telsa

ញូវយ៉ក៖ទីបំផុតក្លឹបនៃក្រុមហ៊ុនដែលមានតម្លៃទីផ្សារលើសពី 1 ទឺ្រលានដុល្លារគឺបានរកឃើញសមាជិកថ្មីមួយទៀតហើយ នោះគឺ Bitcoin ខណៈដែលតម្លៃជួញដូរនៅក្នុងទីផ្សារសរុបបានកើនឡើងទៅដល់ 1 ទ្រីលានដុល្លារ។

គិតត្រឹមថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ Bitcoin នីមួយៗមានតម្លៃរហូតទៅដល់ 55,000 ដុល្លារហើយដែលចំនួន Bitcoinចរាចរណ៍នៅក្នុងទីផ្សារជួញដូរនោះគឺមានប្រមាណជា 18.6 លាន Bitcoin ក្នុងចំណោម Bitcoin
សរុបទាំងប្រមាណ 21 លាន Bitcoin ។

បើធៀបជាមួយនឹង Telsa (TSLA) បច្ចុប្បន្ន Bitcoin មានតម្លៃទីផ្សារលើសប្រមាណជា 225 លានដុល្លារ ខណៈដែលម្ចាស់ក្រុមហ៊ុនលោក Elon Musk កន្លងមកក៏ធ្លាប់បានប្រកាសទិញ Bitcoin នេះប្រមាណជា 1.5 ពាន់លានដុល្លាររួចមកហើយ ដោយបានបញ្ជាក់ថា នឹងត្រៀមអនុញ្ញាតឲ្យអតិថិជនរបស់ខ្លួក្នុងការបញ្ជាទិញយករថយន្តរបស់ខ្លួនដោយរូបិយវត្ថុអេឡិកត្រូនិកនេះទៀតផង។

តាមពិតទៅព័ត៌មានមួយនេះក៏ជាកម្លាំងចលករជួយជំរុញឲ្យ Bitcoin កើនឡើងតម្លៃក្នុងទីផ្សារខ្លាំងមួយរយៈចុងក្រោយនេះផងដែរទាំងដែលជាក់ស្តែងក្រុមហ៊ុនអាមេរិកជាច្រើនបានចាប់ផ្តើមចរាចរណ៍ Bitcoin រួចទៅហើយដូចជា Square(SQ) និងPayPal(PYPL)ជាដើមក្នុងពេលដែលក្រុមហ៊ុនផ្សេងទៀតបានប្រកាសអំពីផែនការទទួលយករូបិយវត្ថុទាំងនោះដែរ ដូចជា Visa(V), Mastercard(MA)និង BlackRock(BLK)៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner