ប្រាសាទបុរាណ និងរហាត់ទឹកបុរាណ នៅក្នុងរមណីយដ្ឋានអង្គរ ត្រូវបានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

អត្ថបទដោយ៖
Kien Sereyvuth

សៀមរាប៖ ប្រាសាទបុរាណកណ្ដាលស្រះស្រង់ និងរហាត់ទឹកចំនួនមួយ នៅក្នុងរមណីយដ្ឋានអង្គរ ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ នៅព្រឹកថ្ងៃទី២២ខែកុម្ភៈឆ្នាំ២០២២នេះ ក្រោមអធីបតីភាពលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។ការសម្ភោធឱ្យប្រើប្រាស់នេះ ក្រោយអ្នកជំនាញបុរាណវិទ្យារបស់អាជ្ញាធរជាតិអប្សរា ធ្វើការជួសជុលរយៈពេលមួយឆ្នាំ។

ឯកឧត្ដម យិត ចាន់ដារដ្ឋ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា ដោយសង្កេតឃើញរចនាសម្ព័ន្ធប្រាសាទដួលរលំស្ទើរទាំងស្រុង និងស្ថានភាពថ្មមានសភាពពុកផុយ អាជ្ញាធរជាតិអប្សរា បានធ្វើការសិក្សាគម្រោងជួសជុលប្រាសាទនេះឲ្យមានរូបរាងឡើងវិញ ដើម្បីថែរក្សាតម្លៃប្រាសាទឲ្យបានរឹងមាំ គង់វង្ស យូរអង្វែង ហើយអាជ្ញាធរជាតិអប្សរា ក៍បានចាប់ផ្តើមធ្វើការជួសជុលប្រាសាទបុរាណមួយនេះនៅដើមឆ្នាំ២០២០ ដោយអ្នកជំនាញជាតិ នៃអាជ្ញាធរជាតិអប្សរា និងបានបញ្ចប់ទាំងស្រុងដោយជោគជ័យដោយប្រើរយៈពេល១២ខែ។តាមរយៈឯកសារប្រវត្តិជាច្រើនបានសរសេរជា ស្រះស្រង់បានសាងសង់ឡើងនៅក្នុងរជ្ជកាលព្រះបាទ ជេន្ទ្រវរ្ម័ន ទី២ នាពាក់កណ្តាលសតវត្សរ៍ទី១០ (គ .ស ៩៤៤ ដល់ ៩៦៨) ដែលក្នុងឆ្នាំ៩៥២ មានមន្ត្រីជាន់ខ្ពស់ ខាងពុទ្ធសាសនាឈ្មោះ KavindrariTatsara ដោយមានគំនិតស្តាបត្យកម្មខ្មែរ បានផ្តួចផ្តើមជីកស្រះនេះឡើង ហើយបន្ទាប់មកត្រូវបានកែលម្អដោយព្រះបាទជ័យវរ្ម័នទី៧នៅសតវត្សរ៍ទី ១២ ដើម្បីឧទ្ទិសដល់ពុទ្ធសាសនា។គស.១១៨១ ដល់ ១២១៨)។

ឯកឧត្ដម បានបន្ដថា ដោយឡែក រហាត់ទឹកដ៏ធំនេះដែលមានបណ្តោយ ១៨ម៉ែត្រ កំពស់ ១២ម៉ែត្រ អង្កត់ផ្ចិត១១,៦ម៉ែត្រត្រូវបានអនុវត្តការជួសជុលដោយក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា ដោយបានរក្សានូវរចនាបថបុរាណទាំងស្រុង និងរួមបញ្ចូលនូវស្ថាបត្យកម្មទំនើប ដើម្បីធានាបាននូវភាពលក្ខណៈដើម និងភាពរឹងមាំធានាបានការប្រើប្រាស់យូរ អង្វែងសម្រាប់ជាប្រយោជន៍សាធារណៈ។ ការងារជួសជុលបានបញ្ចប់ដោយជោគជ័យទាំងស្រុងនៅខែមេសាឆ្នាំ២០២០។ការជួសជុលរហាត់ទឹកនេះ ឡើងវិញដើម្បីទាយយកទឹកស្រោចស្រប់កូនឈើ និងដើម្បីទាក់ទាញអ្នកទេសចរណ៍ផងដែរ។ទីតាំងរហាត់ទឹកដ៏ធំ នេះមានប្រវត្តិតាំងពីទសវត្សទី៦០ ត្រូវបានកសាងឡើងតាំងពីសម័យសង្គមរាស្រ្តនិយមមកហើយអមដោយផ្ទះលម្លែកាយមួយនៅក្បែរនោះ។ប៉ុន្តែដោយសារសង្គ្រាមនាសម័យខ្មែរក្រហម រហាត់ទឹកនេះត្រូវបានរងនូវការខូចខាតស្ទើរបាត់រូប រាងទាំងស្រុងទៅហើយ ។ នៅចុងទស្សវត្សទី៨០ ដ្ឋបាលព្រៃឈើខេត្តសៀមរាប បានធ្វើការសាងសង់រហាត់ទឹក នេះឡើងវិញ ប៉ុន្តែមិនមានផ្ទះលម្ដែកាយដូចមុនទេ ដើម្បីទាញទឹកពីស្ទឹងសៀមរាបមកស្រោចស្រពកូនឈើនៅ ក្នុងសួនបណ្តុះកូនឈើប្រាសាទតាកែវ។

សូមជម្រាបថា ការជួសជុលប្រាសាទស្រះស្រង់កណ្ដាល និងរហាត់ទឹកបុរាណឡើងវិញនេះ ដោយមានការជួយឧបត្ថម្ភពីសប្បុរសជន ដែលមានថវិកាថវិកាសរុបចំនួន២៨០,០០០ ដុល្លាអាមេរិក ក្នុង៩០.០០០ ដុល្លារអាមេរិក ក្នុងការជួសជុលរហាត់ទឹកនេះដ៏ធំនេះឡើងវិញ ដោយរួមបញ្ចូលទាំងការការរៀបចំទេសភាពបរិស្ថានក្នុងបរិវេណនោះឱ្យមានភាពស្រស់បំព្រងផងដែរ និង១៩ម៉ឺនដុល្លាទៀតជួសជុលប្រាសាទស្រះស្រង់កណ្ដាល៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner