រ៉ូប៉ូតហោះបេះផ្លែឈើកំពុងត្រូវប៉ាន់ ខណៈក្មេងៗជំនាន់ក្រោយមិនខ្វល់ការងារកសិកម្ម

អត្ថបទដោយ៖
ស៊ុន លី

បច្ចេកវិទ្យា៖ ដោយសារបញ្ហារីករាលដាលនៃវីរុសកូវីដ-១៩ បានធ្វើឱ្យសេដ្ឋកិច្ចពិភពលោកធ្លាក់ដុនដាបគ្រប់ស្ទើរគ្រប់វិស័យ។ ទន្ទឹមគ្នានេះ ការស្រាវជ្រាវថ្មីមួយបានរកឃើញថា ចំនួនកម្មករបេះផ្លែឈើនៅតាមបណ្តាប្រទេសឧស្សាហកម្មរីកចម្រើនជាច្រើនកំពុងធ្លាក់ជាលំដាប់ បណ្តាលឱ្យស្ទះការងារជាច្រើននៅក្នុងកសិដ្ឋានដាំផ្លែឈើធំ។ ដើម្បីប្រមូលផលផ្លែឈើទាន់ពេលវេលា ម្ចាស់កសិដ្ឋានមួយចំនួនបានប្រើប្រាស់រ៉ូប៉ូតហោះបេះផ្លែជំនួសតម្រូវការកម្លាំងពលកម្មរបស់មនុស្ស។

ម្ចាស់កសិដ្ឋានដែលបានប្រើប្រាស់រ៉ូប៉ូតបេះផ្លែឈើដោយស្វ័យប្រវត្តិបានអះអាងថា ប្រើប្រាស់រ៉ូប៉ូតនេះកាត់បន្ថយកម្លាំងពលកម្មរបស់មនុស្សបានច្រើន​ សន្សំសំចៃលុយ ថែមទាំងជួយកាត់បន្ថយប៉ះពាល់ដល់បរិស្ថានទៀតផង។

ក្រុមហ៊ុនបច្ចេកវិទ្យាអ៊ីស្រាអ៊ែលមួយឈ្មោះ Tevel Aerobatics Technologies បានសម្រេចបង្កើតបានរ៉ូប៉ូតហោះមួយប្រភេទដែលត្រូវបានដាក់ឈ្មោះថា Flying Autonomous Robot (FAR) ដោយបំពាក់បច្ចេកវិទ្យាចាប់សញ្ញាឆ្លាតវៃ (AI) ដែលអាចកំណត់លើផ្លែឈើទុំ ខ្ចី ល្មមបេះ ឬទុកថ្ងៃក្រោយបានយ៉ាងងាយស្រួលបំផុត។ ដ្រូនបេះផ្លែឈើ Flying Autonomous Robot ប្រើប្រាស់បចេ្ចកទេសស្មុគស្មាញបន្តិចតាមរយៈការដោះស្រាយដោយ (AI)។ គួរបញ្ជាក់ដែរថា ផលិតផលផ្លែឈើនៅទូទាំងសាកលលោកប្រមាណជា 800 លានតោនត្រូវបានបេះជារៀងរាល់ឆ្នាំ មានតម្លៃលើទីផ្សាររហូតដល់ជាង  500 ពាន់លានដុល្លារអាមេរិកផងដែរ៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner