ក្រសួងអប់រំប្រកាសបិទសាលានៅភ្នំពេញ និងខេត្តកណ្តាលនៅមុននេះបន្តិច

អត្ថបទដោយ៖
ហេង សុវណ្ណ

ក្រសួងអប់រំ យុវជន និងកីឡា នៅល្ងាចថ្ងៃទី 22 ខែកុម្ភៈ ឆ្នាំ2021 នេះ បានចេញសេចក្តីជូនដំណឹងដល់គ្រឹះស្ថានសិក្សារដ្ឋ និងឯកជនទាំងអស់ឱ្យផ្អាកដំណើរការរយៈពេល 2សប្តាហ៍ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-19។ 

ក្រសួងអប់រំ បានបញ្ជាក់ថា ដោយសារស្ថានភាពនៃការចម្លងក្នុងសហគមន៍ ក្នុងព្រឹត្តិការណ៍ 20 កុម្ភៈ មានលក្ខណៈធំជាង និងសាំញ៉ាំជាងព្រឹត្តិការណ៍ 28 វិច្ឆិកា និងដើម្បីចៀសវាងការឆ្លងជំងឺកូវីដ-19 ចូលក្នុងសាលារៀន និងរីករាលដាលក្នុងសហគមន៍ទ្រង់ទ្រាយធំ ព្រមទាំងយោងតាមអនុសាសន៍ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា សម្រេចផ្អាកដំណើរការគ្រឹះស្ថានសាធារណៈ និងឯកជនជាបណ្តោះអាសន្ន រយៈពេល 2សប្តាហ៍ នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល។ 

ស្ថិតក្នុងដំណាក់កាលនេះ គ្រឹះស្ថានសិក្សាទាំងអស់នឹងត្រូវបន្តដំណើរការបង្រៀន និងរៀនតាមប្រព័ន្ធអេឡិចត្រូនិក៕

ហេង សុវណ្ណ
ហេង សុវណ្ណ
លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។
ads banner
ads banner
ads banner