សាលាប៊ែលធី ជូនដំណឹងស្តីពីការផ្អាកដំណើរការ​បង្រៀន និងរៀនក្នុងថ្នាក់ មកបន្តការសិក្សាតាម​ប្រព័ន្ធអេឡិចត្រូនិក ជាបណ្តោះអាសន្ន ២សប្តាហ៍

យោងតាមសេចក្តីជូនដំណឹងរបស់ ប៊ែលធីគ្រុប បានអោយដឹងថា សាលាគ្រប់ទីតាំង និង សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ​ទាំងអស់ ធ្វើការផ្អាកដំណើរការ​បង្រៀន និងរៀនក្នុងថ្នាក់ ប៉ុន្តែបន្តការសិក្សាតាម​ប្រព័ន្ធអេឡិចត្រូនិក ជាបណ្តោះអាសន្ន ២សប្តាហ៍។ ការជូនដំណឹងនេះ យោងតាមសេចក្តីប្រកាសរបស់ក្រសួងអប់រំយុវជន និងកីឡា ដែលបានផ្សព្វផ្សាយ ពីវិធានការទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩ នៃព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។

ក្នុងសេចក្តីជូនដំណឹងដែលចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ ក៏បានបញ្ជាក់ថា រហូតដល់មានសេចក្តីជូនដំណឹងថ្មីពីក្រសួង អប់រំយុវជន និង កីឡា ទើបសាលា ជូនដំណឹងបន្តទៀត។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner