​លោក​ ​ប្រា​យុទ្ធ​ ​ចាន់​អូ​ចា ​ប្រកាស​ថា​ ​លោក​ត្រៀម​ខ្លួន​រួចរាល់​ហើយ​ ​ដើម្បី​ស្ថិត​ក្នុងចំណោម​មនុស្ស​ដំបូង​គេ​ដែល​នឹង​ត្រូវ​ចាក់​វ៉ាក់សាំង​ ​Sin​o​v​a​c ​របស់​ចិន

​ថៃ​៖​ ​នាយក​រដ្ឋ​ម​ន្រ្តី​ថៃ​លោក​ ​ប្រា​យុទ្ធ​ ​ចាន់​អូ​ចា ​នៅ​ថ្ងៃចន្ទ​នេះ​ប្រកាស​ថា​ ​រូបលោក​ត្រៀម​ខ្លួន​រួចរាល់​ហើយ​ ​ដើម្បី​ស្ថិត​ក្នុងចំណោម​មនុស្ស​ដំបូង​គេ​ ​ដែល​នឹង​ត្រូវ​ទទួល​បានការ​ចាក់​វ៉ាក់សាំង​ ​CO​V​I​D​-19 ​របស់​ក្រុមហ៊ុន​ផលិត​ឱសថ​ចិន​ ​Sin​o​v​a​c ​ដើម្បី​បង្កើន​ទំនុក​ចិត្ត​ពី​សាធារណៈ​ជន​ ​។​

ឆ្លើយតប​ទៅ​នឹង​សំណួរ​របស់​អ្នក​សារ​ព័ត៌មាន​ ​ពាក់ព័ន្ធ​នឹង​ការ​ចាក់​វ៉ាក់សាំង​នោះ​ ​លោក​ ​ប្រា​យុទ្ធ​ ​ចាន់​អូ​ចា ​បាន​និយាយ​ថា​ ​ខ្ញុំ​នឹង​ធ្វើ​វា​ប្រសិនបើ​ខ្ញុំ​អាច​… ​ហើយ​ខ្ញុំ​បាន​ត្រៀម​ខ្លួន​រួចរាល់​ហើយ​ដើម្បី​ទទួលការ​ចាក់​វ៉ាក់សាំង​ ​។​ ​បើ​តាម​លោក​ ​ប្រា​យុទ្ធ​ ​វ៉ាក់សាំង​ ​Sin​o​v​a​c ​ជំហាន​ដំបូង​គ្រោង​នឹង​មកដល់​ប្រទេស​ថៃ​ ​នៅ​ថ្ងៃពុធ​ស​ប្តាហ៍​នេះ​ ​ខណៈ​ជំហាន​ទី​២​គ្រោង​នឹង​មកដល់​នៅ​ខែក្រោយ​ ​ហើយ​ជំហាន​ទី​៣​ ​នឹង​មកដល់​នៅ​ខេ​មេសា​ខាងមុខ​ ​។​

អគ្គនាយក​នៃ​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​ថៃ​ ​លោក​ Ob​as​ K​an​k​a​w​e​n​p​h​un​g​ ​បានឲ្យ​ដឹង​ថា​ ​ក្រុម​មនុស្ស​ដំបូង​ដែល​នឹង​ទទួល​បាន​ចាក់​វ៉ាក់សាំង​ទាំងនេះ​ ​គឺ​រួម​មាន​បុគ្គលិក​ពេទ្យ​ដែល​មាន​ទំនាក់ទំនង​ជិត​ស្និត​ជាមួយ​អ្នកជំងឺ​ ​CO​V​I​D​-19 ​និង​អ្នក​ដែល​មាន​ជំងឺរ៉ាំរ៉ៃ​មួយ​ចំនួន​ ​ព្រមទាំង​មនុស្ស​ដែល​មាន​អាយុ​លើស​ពី​៦​០​ឆ្នាំ​ ​៕​ ​ប្រភព​៖​ ​Bang​kok ​Post

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner