​ក្រុមហ៊ុន​ ​Visa​ ​សហការ​ជាមួយ​ក្រុមហ៊ុន​ តូ​តា​ល់ ​និង​ផ្សារ​បាយ័ន​ ​ដើម្បី​ពង្រីក​ការ​ទូទាត់​តាមរយៈ​បច្ចេកវិទ្យា​ ​Contact​less

​ភ្នំពេញ​៖​ ​នៅ​ថ្ងៃនេះ​ ​ក្រុមហ៊ុន​ ​Visa​ ​ដែល​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ទូទាត់​សាច់ប្រាក់​តាម​ប្រព័ន្ធ​ឌី​ជី​ផល​ដែល​ឈាន​មុខ​គេ​នៅ​ក្នុង​ពិភពលោក​ ​បាន​ចាប់ផ្តើម​ដាក់ឲ្យ​មានការ​ទូទាត់​តាមរយៈ​បច្ចេកវិទ្យា​ ​Contact​less​ ​នៅ​បណ្តា​ស្ថា​នី​យ៍​ចាក់​ប្រេងឥន្ធនៈ​ ​របស់​តូ​តា​ល់ ​និង​នៅ​បណ្តាសា​ខា​ផ្សារ​ទំនើប​បាយ័ន​ ​នៅ​ទូទាំង​ប្រទេស​ ​។​ ​ភាពជា​ដៃគូ​នេះ​បាន​កើតឡើង​ស្រប​ពេល​ដែល​តម្រូវ​ការ​នៃ​ការ​ទូទាត់​តាមរយៈ​បច្ចេកវិទ្យា​ ​contact​less​ ​មានការ​កើន​ឡើង​ឥតឈប់ឈរ​នៅ​ក្នុង​ប្រទេស​ ​ដែល​ជំរុញ​ដោយ​ការ​អនុម័ត​យន្ត​ការ​ការ​អនុវត្ត​អនាម័យ​ដែល​ល្អ​បំផុត​ក្នុង​ការ​ទប់​ស្កាត់​ជាមួយនឹង​ជំងឺរាតត្បាត​ ​Co​v​i​d​-19 ​នា​ពេល​បច្ចុប្បន្ន​ ​។​

ការផ្លាស់ប្តូរ​យ៉ាង​ឆាប់រហ័ស​នៃ​ទិដ្ឋភាព​ការ​ទូទាត់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​គឺ​ឆ្លុះបញ្ចាំង​ពី​និន្នាការ​សកល​នៃ​ទំនោរ​ចិត្ត​របស់​អតិថិជន​។​ ​បើ​យោង​តាម​ការសិក្សា​ស្ទង់មតិ​លើ​ប្រធាន​បទ​ ​ការ​បោះជំហាន​ទៅ​រក​អាជីវកម្ម​ ​របស់​ក្រុមហ៊ុន​ ​Visa​ (​Visa​’s ​Back​ ​to​ ​Business​) ​បាន​បង្ហាញ​ថា​ ​៧​៨​ ​ភាគរយ​នៃ​អតិថិជន​នៅ​ទូ​ទំា​ង​សកលលោក​ ​បាន​កែសំរួល​មធ្យោបាយ​ទូទាត់​ថ្លៃ​ទំនិញ​របស់​ពួកគេ​ ​ដោយសារតែ​មានការ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​ ​ហើយ​ប្រមាណ​ជិត​ពាក់កណ្តាល​ (​៤​៨​ ​ភាគរយ​) ​ជ្រើសរើស​មិន​ទិញ​ទំនិញ​នៅ​ហាង​ដែល​ប្រើប្រាស់​វិធី​សា​ស្រ្ត​ទូទាត់ប្រាក់​ដែល​តម្រូវ​ឲ្យ​មានការ​ប្រាស្រ័យ​ទាក់ទង​ដោយ​ផ្ទាល់​ជាមួយ​អ្នក​គិត​ប្រាក់​ ​ឬ​ម៉ាស៊ីន​ដែល​ត្រូវ​ប្រើ​រួមគ្នា​ ​ដូចជា​ម៉ាស៊ីន​ឆូត​កាត​ជាដើម​។​ ​ការ​ទូទាត់​ដោយ​ប្រើ​បច្ចេកវិទ្យា​ ​Contact​less​ ​អនុញ្ញាត​ឱ្យ​ម្ចាស់​កាត​អាច​ធ្វើការ​ទូទាត់​ដោយ​គ្រាន់តែ​ “​ប៉ះ​ដើម្បី​បង់​ប្រាក់​” ​តាមរយៈ​ការប្រើប្រាស់​ ​Visa​ ​កាត​ឥណពន្ធ​ ​កាត​ឥណទាន​ ​និង​កាត​បង់​ប្រាក់​ជាមុន​ ​ដោយ​អតិថិជន​អាច​កាន់​កាត​ជាប់នឹង​ដៃ​ជានិច្ច​ក្នុង​ពេល​ប្រតិបត្តិការ​ ​។​ ​លើស​ពី​នេះ​ទៀត​ ​ពួកគាត់​មិន​ចាំបាច់​ចុះហត្ថលេខា​ ​ឬ​វាយលេខ​កូ​ដ​សម្ងាត់​ (​P​in​) ​ចំពោះ​ប្រតិបត្តិការ​ដែល​មាន​ចំនួន​ទឹកប្រាក់​តិច​ជាង​ ​៥​០​ដុល្លា​នោះ​ទេ​ ​។​

អ្នកស្រី​ ​ជុំ​ ម៉ូ​នី​កា​ ​នាយិកា​គ្រប់គ្រង​ក្រុមហ៊ុន​ ​Visa​ ​ប្រចាំ​ប្រទេស​កម្ពុជា​ ​បាន​មានប្រសាសន៍ថា​៖​ ​«​អតិថិជន​ជាច្រើន​បាន​បង្ហាញ​ពី​ទំនោរ​ក្នុង​ការប្រើប្រាស់​ការ​ទូទាត់​ដោយ​ប្រើ​បច្ចេកវិទ្យា​ ​contact​less​ ​យ៉ាង​ខ្លាំង​ ​តាម​របាយការណ៍​ដដែល​នេះ​បាន​បង្ហាញ​ថា​ ​៥​៧​ ​ភាគរយ​ ​នៃ​ប្រតិបត្តិការ​របស់​ ​Visa​ ​កាត​ ​ត្រូវ​បាន​ធ្វើឡើង​ដោយ​ការ​ប៉ះ​ដើម្បី​បង់​ប្រាក់​ ​»​ ​។​ ​អ្នកស្រី​បន្ត​ទៀត​ថា​៖​ ​«​កាលពីឆ្នាំមុន​ៗ​ ​កត្តា​ជំរុញ​នៅ​ពី​ក្រោយនេះ​គឺ​ ​បទពិសោធន៍​ក្នុង​ការ​ ​ទិញ​ទំនិញ​ដ៏​រលូន​ ​ដែល​ផ្តល់​ទាំង​ភាព​ងាយស្រួល​ដល់​អតិថិជន​ ​នឹង​សេវាកម្ម​ដែល​ប្រកបដោយ​ភាព​ប្រកួតប្រជែង​សម្រាប់​អាជីវកម្ម​ ​។​ ​ប៉ុន្តែ​អ្វី​ទាំងអស់​នោះ​បាន​ផ្លាស់ប្តូរ​កាលពី​ឆ្នាំ​២​០​២​០​ – ​អ្វី​ដែល​យើង​កត់​សម្គាល់​ឃើញ​ពាក់ព័ន្ធ​នឹង​កំណើន​នៃ​ចំណាប់អារម្មណ៍​របស់​អ្នកប្រើប្រាស់​នៅ​ពេលនេះ​ ​គឺ​ដោយសារតែ​ពួកគាត់​កំពុងតែ​អនុវត្ត​នឹង​គិតគូរ​អំពី​បញ្ហា​សុវត្ថិភាព​ ​និង​សុខ​មាល​ភាព​ ​»​។

​អ្នកស្រី​ កឹ​ម​ ​សុភ័ក្រ​ ​អនុប្រធាន​ផ្នែក​ទី​ផ្សារ​ ​និង​ ​ប្រេងរំអិល​ ​របស់​ក្រុមហ៊ុន​តូ​តា​ល់​កាំ​បូត​ ​បាន​មានប្រសាសន៍ថា​៖​«​ ​បេសកកម្ម​របស់យើង​គឺ​ធ្វើ​យ៉ាងណា​អាច​ឱ្យ​អ្នក​បើកបរ​យានយន្ត​ ​ចូល​មក​ចាក់​ប្រេងឥន្ធនៈ​នៅ​ស្ថា​នី​យ៍តូ​តា​ល់​ដោយ​សុវត្ថិភាព​ ​ហើយ​បន្ត​ដំណើរ​ទៅទៀត​បាន​យ៉ាង​ឆាប់រហ័ស​។​ ​ការ​ទូទាត់​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ ​tap​ ​to​ ​pay​ ​របស់​ ​Visa​ ​ធ្វើ​ឱ្យ​មានការ​ចំណេញ​ច្រើន​នៅ​ក្នុង​ចំ​នុ​ច​ទាំងពីរ​នេះ​ ​ដោយសារតែ​អតិថិជន​អាច​ធ្វើការ​ទូទាត់​ត្រឹមតែ​ប៉ុន្មាន​វិនាទី​ប៉ុណ្ណោះ​ ​ហើយ​ប្រតិបត្តិការ​អាច​ដំណើរការ​ដោយ​គ្មាន​ហា​និ​ភ័យ​ដែល​ពាក់ព័ន្ធ​នឹង​ការ​ប៉ះពាល់​ដោយ​ផ្ទាល់​ជាមួយ​បុគ្គល​ ​ជា​អ្វី​ដែល​យើង​គ្រប់គ្នា​ត្រូវ​ប្រយ័ត្នប្រយែង​កំលុងពេល​មាន​ជំងឺរាល​ត្បា​ត​នេះ​ ​។​ ​មតិ​ស្រដៀងគ្នា​នេះ​ផង​ដែរ​ក៏​ត្រូវ​បាន​ចែករំលែក​ដោយ​ ​លោក​ ​ឈាង​ ​ម៉េង​ ​អ្នកចាត់ចែង​ទូទៅ​នៃ​ផ្សារ​ទំនើប​បាយ័ន​។​ ​«​យើង​ពិតជា​រំភើប​រីករាយ​ណាស់​ដែល​អាច​ផ្តល់​ជូន​នូវ​ជម្រើស​នៃ​ការ​ទូទាត់ប្រាក់​បែប​ទំនើប​ដល់​អតិថិជន​របស់យើង​។​ ​ការ​ទទួលយក​ការ​ទូទាត់​តាម​បែប​បច្ចេកវិទ្យា​ ​contact​less​ ​នឹង​អនុញ្ញាត​ឱ្យ​អតិថិជន​របស់យើង​ចំណាយ​ពេល​តម្រង់​ជួរ​ចាំ​តិច​ជាង​មុន​ ​ផ្តល់​ភាព​ងាយស្រួល​សម្រាប់​អតិថិជន​ក៏ដូចជា​និ​យោ​ជិ​ក​ ​ព្រមទាំង​បង្កើន​ប្រសិទ្ធ​ភាព​នៃ​ប្រតិបត្តិការ​ទូទៅ​របស់យើង​ផង​ដែរ​»​ ​។​

ទោះបី​សេដ្ឋកិច្ច​កម្ពុជា​ពឹងផ្អែក​យ៉ាង​ខ្លាំង​លើ​សាច់ប្រាក់​ក៏ដោយ​ ​វិធី​សា​ស្រ្ត​ថ្មី​ក្នុង​ការ​ទូទាត់ប្រាក់​តាមរយៈ​ប្រព័ន្ធ​អេ​ឡិច​ត្រូនិ​ចក​៏​កំពុង​ទទួល​បាន​ការចាប់អារម្មណ៍​ពី​អ្នកប្រើប្រាស់​ផង​ដែរ​។​ ​ផ្អែកលើ​ការសិក្សា​ចុងក្រោយ​របស់​ ​Visa​ ​អំពី​ឥរិយា​បទ​ក្នុង​ការ​ទូទាត់ប្រាក់​របស់​អតិថិជន​ឆ្នាំ​ ​២​០​២​០​ ​បាន​បង្ហាញ​ថា​ ​ផ្សារ​ទំនើប​ ​និង​ស្ថា​នី​យ៍​ឥ​ន្ធនៈ ​គឺជា​ប្រភេទ​ចំណាយ​ដែល​ស្ថិត​ក្នុង​ចំណាត់ថ្នាក់​លេខ​ ​២​ ​និង​ ​លេខ​៤​ ​ក្នុង​បញ្ជី​នៃ​ប្រភេទ​ចំណាយ​សំខាន់​របស់​អតិថិជន​ ​ហើយ​ប្រភេទ​ចំណាយ​ទាំងពីរ​នេះ​គឺ​មាន​ភាគរយ​ខ្ពស់​ជាងគេ​ដែល​អាច​ដឺ​ក​នាំទៅ​រក​ការផ្លាស់ប្តូរ​របស់​សង្គម​ទៅជា​សង្គម​មួយ​ដែល​មិន​ប្រើប្រាស់​សាច់​ប្រាក់សុទ្ធ​។​ ​ទន្ទឹម​នឹង​នេះ​ដែរ​ ​មួយភាគបី​នៃ​ប្រជាជន​កម្ពុជា​ (​ស្មើ​រ​នឹង​ ​៣​១​ ​ភាគរយ​) ​ដែល​ជា​អ្នកឆ្លើយតប​ទៅ​ការស្ទង់មតិ​នេះ​ ​បាន​បង្កើន​ការប្រើប្រាស់​ការ​ទូទាត់​តាមរយៈ​កាត​បច្ចេកវិទ្យា​ ​contact​less​ ​ហើយ​ជិត​ពាក់កណ្តាល​ (​ស្មើ​រ​នឹង​ ​៤​៥​ ​ភាគរយ​) ​នៃ​អ្នកឆ្លើយ​ ​ចាប់អារម្មណ៍​ក្នុង​ការ​ទូទាត់​ដោយ​ប្រើ​បច្ចេកវិទ្យា​ ​contact​less​ ​៕

1 ​h​t​t​p​s://​w​w​w​.​visa​.​co​m​.k​h​/​e​n_k​h​/​visa​-​offer​s-​and​-​per​ks/​total​/145988
2 ​h​t​t​p​s://​w​w​w​.​visa​.​co​m​.k​h​/​e​n_k​h​/​visa​-​offer​s-​and​-​per​ks/​bay​on-​market​/145987
3 ​Visa​Net​ ​data​ ​December​ 2020.
4 ​T​h​e​ ​Visa​ ​Consumer​ ​Payment​ ​Attitude​s ​Study​ ​w​as​ ​prepare​d​ ​by​ ​CLEAR​ ​in​ ​December​ 2020, ​survey​e​d​ ​among​s​t​ 7,526 ​consumer​s ​in​ ​Singapore​, ​Philippine​s, ​Thai​land​, ​In​done​s​i​a​, ​Vietnam​, ​Malaysia​, ​M​y​an​mar​ ​and​ ​Cam​bo​d​i​a​.

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner