លោក ឌី រ័ត្នខែមរុណ ដឹកនាំកម្លាំងចុះប្រមូលសំរាម និង លាងសំអាតផ្លូវ ត្រង់ចំណុចក្រោមស្ពាន អាកាសស្ទឹងមានជ័យ

ភ្នំពេញ ៖ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានដឹកនាំកម្លាំងចម្រុះ ចុះប្រមូលសម្រាម រើសសម្រាម និងបាញ់ទឹកសំអាតផ្លូវនៅចំណុចស្ពានអាកាសស្ទឹងមានជ័យ ស្ថិតនៅសង្កាត់ស្ទឹងមានជ័យទី១ និងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដើម្បីសណ្តាប់ធ្នាប់ល្អ បរិស្ថានល្អ និងអនាម័យល្អ នៅព្រឹកថ្ងៃអង្គារ ១២កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ។

ក្នុងការចុះរៀបចំសណ្តាប់ធ្នាប់ ប្រមូលសម្រាម រើសសម្រាម និងលាងសំអាតផ្លូវត្រង់ចំណុច ស្ពានអាកាសស្ទឹងមានជ័យ នេះដែរ លោកអភិបាលរងខណ្ឌ បានណែនាំអោយមន្ត្រីភ្នាក់ងារអនាម័យសង្កាត់ទាំង៧ ក្រុមការងារពាក់ព័ន្ធ និងកងកម្លាំង ក្នុងជួរគណៈបញ្ជាការឯកភាពខណ្ឌ-សង្កាត់ ទាំងអស់ ត្រូវយកចិត្តទុកដាក់ និង ពង្រឹងបន្ថែមទៀតលើការងារ សន្តិសុខ សណ្តាប់ធ្នាប់ បរិស្ថាន អនាម័យ ជាប់ជាប្រចាំ ដើម្បីទីក្រុងស្អាត បរិស្ថានអនាម័យល្អក្នុងមូលដ្ឋានខណ្ឌមានជ័យ ។ ទន្ទឹមនឹងនេះ លោក ឌី រ័ត្នខែមរុណ អភិបាលរង ខណ្ឌមានជ័យ បន្តទៀតថាត្រូវផ្សព្វផ្សាយអប់រំ ដល់ បងប្អូន ប្រជាពលរដ្ឋ ចូល រួម សហការ ទុក ដាក់ និង វេចខ្ចប់សំរាម ឱ្យបាន ត្រឹម ត្រូវ និង តាម ពេល វេលា ដែល បាន កំណត់ ដេីម្បី ងាយស្រួល ដល់ក្រុមការងារ ប្រមូល សំរាម អោយទាន់ពេលវេលា ។

ជាមួយគ្នានេះដែរ លោក អភិបាលរងខណ្ឌ ក៍បានក្រើនរំលឹកអោយក្រុមការងារគ្រប់ការិយាល័យពាក់ព័ន្ធ រួមទាំងរដ្ឋបាលសង្កាត់ទាំង៧ នៃរដ្ឋបាលខណ្ឌមានជ័យ ត្រូវចូលផ្សព្វផ្សាយអប់រំ ដល់បងប្អូនប្រជាពលរដ្ឋអោយបានទូលំទូលាយ អំពីវិធានការបង្ការ ទប់ស្កាត់ ប្រយុទ្ធប្រឆាំងជំងឺ កូវីដ-១៩ ដែលកំពុងតែគំរាមកំហែងសុខភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជាសកល ។ ជាពិសេសត្រូវផ្សព្វផ្សាយអោយបងប្អូនប្រជាពលរដ្ឋត្រូវអនុវត្តជាប់ជាប្រចាំតាមការណែនាំរបស់ក្រសួងសុខាភិបាល និងតាមការអំពាវនាវ របស់រាជរដ្ឋាភិបាល គឺ ៣ ការពារ ៣ កុំ ។

សូមបញ្ជាក់ផងដែរថា ក្នុងការប្រមូលសំរាម រើសសំរាម និងលាងផ្លូវត្រង់ចំណុចស្ពានអាកាសស្ទឹងមានជ័យ នេះដែរ មាកកំលាំង សរុប ៦០នាក់ ចូលរួម រថយន្ដបាញ់ទឹក របស់រដ្ឋបាលខណ្ឌមានជ័យ ចំនួន ២គ្រឿង រថយន្តប្រមូលសំរាម ក្រុមហ៊ុន ស៊ិនទ្រី ចំនួន ១គ្រឿង រួមជាមួយរឺម៉ក់ប្រមូលសំរាមរបស់សង្កាត់ចំនួន ២គ្រឿង ។

ជាចុងក្រោយ លោកអភិបាលរងខណ្ឌ បានដាក់ផែនការអោយអាជ្ញាធរសង្កាត់ រួមសហការជាមួយកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ និង មន្ត្រីសាលាខណ្ឌ ត្រូវអនុវត្តជាប្រចាំទៅលើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងបរិស្ថានអនាម័យ អោយដូចភ្លៀងរលឹម ។ ទីក្រុងស្អាត សណ្តាប់ធ្នាប់ល្អ បរិស្ថានអនាម័យល្អ គឺផ្តើមចេញពីយើងទាំងអស់គ្នា ៕ ដោយ / គ្រី សម្បត្តិ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner