បង្កើនការប្រុងប្រយ័ត្ន! ទីតាំងពាក់ព័ន្ធនឹងព្រឹត្តិការណ៍២០កុម្ភៈកើនដល់47កន្លែងនៅទូទាំងរាជធានីភ្នំពេញ

ពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍20កុម្ភៈ ដែលផ្ទុះឡើងនៃការឆ្លងជំងឺកូវីដ19នៅក្នុងសហគមន៍រយៈពេល៣ថ្ងៃនេះ គិតត្រឹមរសៀលថ្ងៃទី23 ខែកុម្ភៈ ឆ្នាំ2021 មានទីតាំងចំនួន47កន្លែង ដោយក្នុងនោះមានទីតាំងមួយចំនួនត្រូវបានបិទបណ្តោះអាសន្នដើម្បីបញ្ជូនមនុស្សដែលពាក់ព័ន្ធទៅយកសំណាក និងតម្រូវធ្វើចត្តាឡីស័ករយៈពេល14ថ្ងៃ។

នៅរសៀលថ្ងៃដដែលនេះ ក្រសួងសុខាភិបាលបានអំពាវនាវ និងក្រើនរំលឹកសាជាថ្មីម្ដងទៀត សូមបងប្អូនប្រជាពលរដ្ឋទាំង អស់នៅទូទាំងប្រទេស និងជាពិសេសអ្នករស់នៅក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាល ត្រូវប្រកាន់យកនូវការប្រុង ប្រយ័ត្នខ្លួនជាប់ជានិច្ច គ្រប់គ្រងក្រុមគ្រួសារឲ្យបានល្អ និងចូលរួមអនុវត្តវិធានការការពារខ្លួនឲ្យបានខ្ជាប់ខ្លួនគ្រប់ៗគ្នា។

ក្រសួងសុខាភិបាលបន្តថា តាមការរុករកស្រាវជ្រាវបានបង្ហាញថា ស្ថានភាពនៃការចម្លងក្នុងសហគមន៍នាពេលនេះ មានលក្ខណៈធំជាង និងសាំញ៉ាំជាងព្រឹត្តិការណ៍សហគមន៍ 28វិច្ឆិកា ហើយវិធានការ និងអន្តរាគមន៍នានា បានដាក់ចេញជាបណ្ដើរៗ គឺអាស្រ័យទៅតាមស្ថានភាពនៃការរកឃើញវត្តមានវីរុសកូវីដ-19 នៅតាមទីតាំងនីមួយៗ (Localized interventions) ដើម្បីទប់ស្កាត់ការចម្លងបន្តនូវវីរុសកូវីដ-19 នៅក្នុងសហគមន៍ទ្រង់ទ្រាយធំធេង។ ជាមួយគ្នានេះ ក្រសួងសុខាភិបាល សូមធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សហការសាមគ្គីភាពគ្នា ជួយគ្នាទៅវិញទៅមក ចូលរួមអនុវត្តន៍ដោយម៉ឺងម៉ាត់នូវការដាក់ ចេញនូវវិធានការសុខាភិបាល។

សម្រាប់ទីតាំងដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍20កុម្ភៈ ទាំង47កន្លែងសូមពិនិត្យមើលនៅក្នុងតារាងដូចខាងក្រោម ៖

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner