ស្ថានទូតចិនប្រគល់ម៉ាសជាង១០ម៉ឺនជូនរដ្ឋបាលរាជធានីភ្នំពេញដើម្បីចូលរួមទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ម៉ាសពេទ្យចំនួន៨៤កេសស្មើនឹង១០ម៉ឹន៨០០ម៉ាស(ដប់ម៉ឺនប្រាំបីរយ)ដែលជាអំណោយរបស់សាធារណរដ្ឋប្រជាមានិតចិន តាមរយៈស្ថានទូតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ត្រូវបានប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចូលរួមជាមួយរដ្ឋាភិបាលកម្ពុជាក្នុងការទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ-១៩ ខណៈដែលជំងឺនេះបានរីករាលដាលចូលក្នុងសហគមន៍ជាថ្មីម្តងទៀត នោះគឺព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។
ពិធីប្រគល់និងទទួលខាងលើនេះបានធ្វើឡើងនារសៀលថ្ងៃទី២៣កុម្ភៈឆ្នាំ២០២១ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមានឯកឧត្តម ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ និងលោក វ៉ាង វិនធាន អគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ។
ឯកឧត្តម ឃួង ស្រេង នៅក្នុងឱកាសនោះបានសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះប្រជាជនចិននិងថ្នាក់ដឹកនាំចិនដែលតែងតែជួយប្រទេសកម្ពុជាកន្លងមក។ ជាក់ស្តែងនៅក្នុងពេលនេះ ប្រទេសចិន បានផ្ដល់ម៉ាសពេទ្យជាច្រើនម៉ឺនបន្ទះថែមទៀតជូនមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចូលរួមក្នុងការទប់ស្កាត់នូវជំងឺ-១៩ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ។ ក្នុងនាមប្រជាពលរដ្ឋនៅរាជធានីភ្នំពេញនិយាយរួមនិងក្នុងនាមប្រជាពលរដ្ឋនៅទូទាំងប្រទេសនិយាយដោយឡែក ឯឧសូមថ្លែងការអរគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រទេសចិនដែលបានជួយមកដល់កម្ពុជា នូវម៉ាសទាំង៨៤កេសនេះ។ នេះបានបង្ហាញឱ្យឃើញពីទំនាក់ទំនងមិត្តភាពដ៏យូរអង្វែងរវាងប្រទេសកម្ពុជានិងប្រទេសចិន កាន់តែល្អប្រសើរមួយកម្រិតថែមទៀត ។
ឯកឧត្តម ឃួង ស្រេង ក៏បានប្ដេជ្ញាចិត្តផងដែរថាក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ នឹងប្ដេជ្ញាចិត្តធ្វើការទប់ស្កាត់ឲ្យបាននូវការរីករាលដាលជម្ងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះឱ្យទទួលបានជោគជ័យ។
ក្នុងនោះជាកាឆ្លើយតបលោក វ៉ាង វិនធាន ក្នុងឱកាសនោះក៏បានលើកឡើងផងដែរថា៖ ដោយមើលឃើញប្រទេសកម្ពុជាដែលជាប្រទេសជាមិត្ត មានការរីករាលដាលនូវជំងឺកូវីដ-១៩ ដល់សហគមន៍ជាថ្មីម្ដងទៀតនោះ ក្នុងនាមសាធារណៈរដ្ឋប្រជាមានិតចិនក៏បានប្រគល់នូវម៉ាស់ទាំង៨៤កេសនេះ មករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចូលរួមជាមួយរដ្ឋាភិបាលកម្ពុជាក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដើម្បីធ្វើយ៉ាងណាឱ្យការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ទទួលបានជោគជ័យ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner