កម្ពុជានិងហ្វីលីពីននឹងខិតខំជំរុញបន្តជំរុញ ទំហំពាណិជ្ជកម្មឬវិនិយោគ នៃប្រទេសទាំងពីរក្រោយបញ្ហាកូវីដ១៩មានសភាពធូស្រាល

អត្ថបទដោយ៖
Kien Sereyvuth

លោកជំទាវឯកអគ្គរដ្ឋទូតហ្វីលី ពីន បានសន្យាថានឹង ខិតខំបំពេញ បេសកកម្មការទូត នៅកម្ពុជាឲ្យបានកាន់តែភាពល្អប្រសើរថែមទៀតទៀត ពីព្រោះកម្ពុជា -ហ្វីលីពីន មានយន្តការគណៈកម្មការពិគ្រោះយោបល់ចម្រុះរួមមានវិស័យស៊ីវិល កសិកម្ម ការពារជាតិនិងវិស័យសំខាន់ៗជាច្រើនទៀត ធ្វើយ៉ាង ណាបន្តជំរុញ ទំហំពាណិជ្ជកម្មឬវិនិយោគ នៃប្រទេសទាំងពីរឲ្យមានទំហំកាន់តែធំនិងកើន ឡើង ខណៈទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា -ហ្វីលីពីនកាលពីឆ្នាំ២០១៨កន្លងទៅ មានទំហំ៦០លានដុល្លា នៅឆ្នាំ២០១៩ទំហំពាណិជ្ជកម្ម មានការកើនឡើងជិត១០០លានដុល្លា ប៉ុន្តែ នៅឆ្នាំ២០២០ទំហំពាណិជ្ជកម្មទ្វេរភាគីទំហំពាណិជ្ជកម្ម បានធ្លាក់ចុះវិញ ដោយសារតែបញ្ហាជំងឺកូវីត១៩ថ្មីឆ្លងរាល ដាល ជាសាកល។

     ឯកឧត្តម កុយ គួង អ្នក នាំពាក្យ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្ដរជាតិបានបញ្ជាក់ប្រាប់អ្នកសារព៍ត៌មានបែបនេះ ក្រោយពីបញ្ចប់ជំនួបពិភាក្សា រវាងឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រី ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានពិភាក្សាការងារជាមួយ លោកជំទាវ ម៉ារីយ៉ា អាមីលីតា ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋហ្វីលីពីន ប្រចាំកម្ពុជា  នាព្រឹកថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២១ នៅទីស្តីការក្រសួង។

    ឯកឧត្តម កុយ គួង បានឲ្យដឹងទៀតថា នៅក្នុងជំនួបពិភាក្សានោះដែរ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីនិងលោកជំទាវឯកអគ្គរដ្ឋទូតហ្វីលីពី បានពិភាក្សារួមគ្នាដោះ ស្រាយបញ្ហាកូវីដ១៩ថ្មី ពីព្រោះកន្លងមក ការវិនិយោគ ការធ្វើពាណិជ្ជកម្ម ត្រូវជាប់គាំងដោយ សារជំងឺ

នេះ  ហើយនៅពេលជំងឺកូវីដ១៩ថ្មីមានសភាពធូរស្រាល មានវ៉ាក់ សាំងការពារ ភាគីទាំងពីសង្ឃឹមថា ដំណើរការវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៏ និងជើងហោះ ហើរ អាចចាប់ផ្តើមដំណើរការ និងមានកំណើនទេសចរណ៏ឡើងវិញ។

   លោកជំទាវឯកអគ្គរដ្ឋទូតបានសរសើរដល់រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការគ្រប់គ្រងបញ្ហានៃការរីករាលជំងឺកូវីដ -១៩ថ្មី បានយ៉ាងល្អ ដែលជាការលើកទឹកចិត្តអ្នកវិនិយោគ និងពលរដ្ឋហ្វីលីពីនជាង៧០០០នាក់រស់នៅកម្ពុជា ពិសេសកន្លងមករាជរដ្ឋាភិបាលកម្ពុជា បានជួយសំរួល មាតុភូមិនិវត្តជនជាតិហ្វីលីពីនមួយចំនួន ទៅស្រុកកំណើតវិញ ពេលមានការឆ្លងរាលដាលជំងឺកូវីដ – ១៩ថ្មី ។លោកជំទាវឯកអគ្គរដ្ឋទូតហ្វីលីពីសន្យាផងដែរ សំរាប់ការផ្តល់អាហារូបករណ៏ដល់និស្សិតកម្ពុជាចំនួន៦០ កន្លែងចាប់ ពី កម្រិតបញ្ញាប័ត្រ អនុបណ្ឌិត និងបណ្ឌិត លើមុខវិជ្ជា វិទ្យាសាស្ត្រ បច្ចេកទេស ផ្អែកតាមអនុស្សារណៈដែលមាន៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner