ក្រុមជំនាញឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្ត​ព្រះសីហនុ រកឃើញវិជ្ជមានជំងឺ កូវីដ-១៩ លើជន​បរទេស២នាក់

អត្ថបទដោយ៖
ហេង វណ្ណា

ព្រះសីហនុ៖ ជនជាតិចិន២នាក់ ត្រូវបានក្រុមជំនាញឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្ត​ព្រះសីហនុ រកឃើញវិជ្ជមានជំងឺ កូវីដ-១៩ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១។ បច្ចុប្បន្នពួកគាត់ទាំង២ ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក និងផ្តល់ការព្យាលបាល នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ។

រដ្ឋបាលខេត្តព្រះសីហនុសម្រេចផ្អាកអាជីវកម្មសណ្ឋាគារជីនប៉ី៣សាខា និងអគារស្នាក់រួមរបស់បុគ្គលិកក្រុមហ៊ុនជីនប៉ី ក្រុងព្រះសីហនុព្រមទាំង សណ្ឋាគារហ័ងហ្គ័នជាយី ជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner