កម្ពុជា-ហ្វីលីពីន ឯកភាពគ្នាជំរុញកិច្ចចរចាដើម្បីឈានដល់ការបញ្ចប់លើសេចក្តីព្រាងនៃកិច្ចព្រមព្រៀងស្តីពីការជៀសវាងការយកពន្ធត្រួតគ្នា ឱ្យបានឆាប់ ក្នុងគោលបំណងពង្រីកទំហំពាណិជ្ជកម្ម និងវិនិយោគបន្ថែមទៀត

អត្ថបទដោយ៖
AMS OneMinute

កម្ពុជា-ហ្វីលីពីន ឯកភាពគ្នាជំរុញកិច្ចចរចាដើម្បីឈានដល់ការបញ្ចប់លើសេចក្តីព្រាងនៃកិច្ចព្រមព្រៀងស្តីពីការជៀសវាងការយកពន្ធត្រួតគ្នា (Agreement on the Avoidance of Double Taxation) ឱ្យបានឆាប់ ក្នុងគោលបំណងពង្រីកទំហំពាណិជ្ជកម្ម និងវិនិយោគបន្ថែមទៀត។

កម្ពុជាជំរុញវិនិយោគិនហ្វីលីពីនមកវិនិយោគទុនលើឃ្លាំងស្តុកទុកស្រូវអង្ករ និងម៉ាស៊ីនកិនស្រូវដើម្បីនាំអង្ករទៅហ្វីលីពីន។

លើវិស័យអាកាសចរណ៍ ក្រោយវិបត្តិជំងឺកូវីដ១៩បានធូរស្រាល ជើងហោះហើរផ្ទាល់រវាងប្រទេសទាំងពីរនឹងត្រូវពិចារណាឱ្យបើកដំណើរការឡើង វិញដើម្បីជំរុញវិស័យទេសចរណ៍ និងវិនិយោគនៃប្រទេសទាំងពីរ។

ប្រភព៖ ការបរទេស

ads banner