អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១១២លាន៦៤ម៉ឺននាក់ ក្នុងនោះស្លាប់២លាន៤៩ម៉ឺននាក់ និងជាសះស្បើយ៨៨លាន២៣ម៉ឺននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១១២លាន៦៤ម៉ឺន៨ពាន់៣០៨ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន២លាន៤៩ម៉ឺន៦ពាន់៦៥០នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៨៨លាន២៣ម៉ឺន៣ពាន់៨៥១នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ ។
សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន២៨លាន៨៩ម៉ឺន៧ពាន់៧១៨នាក់ ស្លាប់ចំនួន៥១ម៉ឺន៤ពាន់៩៩៦នាក់ និងជាសះស្បើយចំនួន១៩លាន២១ម៉ឺន២ពាន់៥១៧នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១១លាន២ម៉ឺន៩ពាន់៣២៦នាក់ ស្លាប់ចំនួន១៥ម៉ឺន៦ពាន់៥៩៨នាក់ និងជាសះស្បើយ១០លាន៧២ម៉ឺន៤ពាន់១៤៤នាក់ ។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ១០លាន២៦ម៉ឺន៦២១នាក់ ស្លាប់២៤ម៉ឺន៨ពាន់៦៤៦នាក់ និងជាសះស្បើយ៩លាន២១ម៉ឺន៥ពាន់១៦៤នាក់ ៕ ប្រភព៖ worldometers