សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្តល់ផ្ទះសប្បុរសធម៌ចំនួន៣ខ្នង ជូនដល់គ្រួសារទុគ៌តជន ចំនួន៣ គ្រួសារ ក្នុងចំណោមគ្រួសារងាយរងគ្រោះ៥០គ្រួសារ

អត្ថបទដោយ៖
Kien Sereyvuth

   ឯកឧង្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង  ជា អនុប្រធានកិត្តិយសសាខានិងឯកឧត្តមបណ្ឌិតប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តបាត់ដំបង បានអញ្ជើញចុះចែកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាដល់ប្រជាពលរដ្ឋដែលងាយរងគ្រោះ និង គ្រួសារទុគ៌តជនចំនួន៣គ្រួសារ ក្នុងស្រុកគាស់ក្រឡ និង ស្រុកមោងឫស្សីនៃខេត្តបាត់ដំបង ក្នុងចំណោមគ្រួសារងាយរងគ្រោះទាំង៥០គ្រួសារដែលត្រូវទទួលបាននូវអំណោយមនុស្សធម៌ ពីក្នុងកម្មវិធីព័ត៌មានសប្បុរសធម៌របស់ទូរទស្សន៍BTVដែលបានប្រព្រឹត្តទៅ កាលពីថ្ងៃទី២៣ខែកុម្ភៈឆ្នាំ២០២១នេះ។

     ទុគ៎តជនចំនួន៣គ្រួសារទាំងនេះគឺជាស្រ្តីមេម៉ាយនិងជនពិការនេះ ក្នុងនោះ ចំនួន០២គ្រួសារស្ថិតក្នុងស្រុកគាស់ក្រឡ និង០១គ្រួសារទៀតរស់នៅក្នុង ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ ១- លោក ហិត ហើយ អាយុ៥៨ឆ្នាំ ជាជនពិការភ្នែកទាំងពីរ និងជាអតីតយុទ្ធជន រស់នៅភូមិតាខោ ឃុំព្រះផុសស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។២- លោកយាយប៊ិន យ៉ែម អាយុ៩១ឆ្នាំ ពិការភ្នែក រស់នៅជាមួយកូនស្រី។៣- អ្នកស្រី ព្រុញ វ៉ីត អាយុ៤៥ឆ្នាំ ជាស្ត្រីមេម៉ាយ មុខរបរកម្មករសំណង់ចិញ្ចឹមកូន០៣នាក់ក្នុងបន្ទុកនិងកំពុងរស់នៅជាមួយឪពុក-ម្តាយក្មេកចាស់ជរា ស្ថិតនៅក្នុងភូមិអ្នកតាទ្វារ ឃុំឬស្សីក្រាំង ស្រុកមោងឬស្សី ខេត្តបាត់ដំបង។ ក្នុងចំណោមគ្រួសារដែលងាយរងគ្រោះទទាំង៥០គ្រួសារខាងលើ នេះ ក្នុងចំណោមគ្រួសារទាំង៤៧គ្រួសារដែលរស់នៅក្នុងភូមិតាខោ ឃុំព្រះផុសនៃស្រុកគាស់ក្រឡ។និងមកពីភូមិអង្គ្រង ឃុំជ្រៃ និង ភូមិអ្នកតាទ្វារ ឃុំឬស្សីក្រាំង នៃស្រុកមោងឬស្សី ក្នុងនោះគ្រួសារនីមួយៗទទួលបាន៖ អង្ករ២៥គីឡូក្រាម,មី ១កេស, ត្រីខ១០កំប៉ុង,ទឹកបរិសុទ្ធ១កេស,ឃីត ១កញ្ចប់(ភួយ សារុង ក្រមា អាវយឺត) រួមនិងថវិកាចំនួន៥ម៉ឺនរៀល។

        និងដោយឡែកចំពោះគ្រួសារទុគ៌តជន៣គ្រួសារ ក្នុងមួយគ្រួសារៗ ទទួលបាន នូវ៖ អង្ករ ៥០គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកបរិសុទ្ធ៥កេស, ឃីត១កញ្ចប់ (មុង ភួយ សារុង ក្រមា អាវយឺត) រួមនិងថវិកា ២០ម៉ឺនរៀល។ ហើយក្នុងនោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី-ហ៊ុនសែន ក៏បាន ផ្តល់នូវផ្ទះមនុស្សធម៌ចំនួន ៣ខ្នងដល់គ្រួសារទុគ៌តទាំង៣គ្រួសារនេះ ក្នុង០១គ្រួសារៗផ្ទះសប្បុរសធម៌ ចំនួនមួយខ្នង ថែមទៀតផងដែរ ។

     ថ្លែងនៅក្នុងឱកាស ចុះសួរសុខទុក្ខប្រជាពលរដ្ឋខាងលើនេះ ឯកឧត្តម ងួន រតនៈ និងឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន ក៏បានពាំនាំ នូវប្រសាសន៍ផ្តាំផ្ញើនិងការសាកសួរសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី-ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះក្រុមគ្រួសារបងប្អូនដែលងាយរងគ្រោះនិងគ្រួសារទុគត៌ជន ដោយបានផ្តាំផ្ញើដល់លោកយាយលោកតា បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបន្តខិតខំប្រឹងប្រែងប្រកបនូវមុខរបរដេីម្បីជីវភាពរស់នៅកូនចៅរបស់ខ្លួន។ហើយក៏ត្រូវថែទាំនូវសុខភាពឱ្យបានល្អ ត្រូវរស់នៅមានអនាម័យ ដោយត្រូវអនុវត្តនិងប្រកាន់ឱ្យបានខ្ជាប់ខ្ជួនពីវិធានសុវត្ថិភាពសុខាភិបាល នៃ ក្រសួងសុខាភិបាលដែលបានដាក់ចេញនិងធ្វើការណែនាំជាប់ជាប្រចាំ ដើម្បីរួមគ្នាក្នុងការទប់ស្កាត់ពីការរីករាលដាលពីជំងឺកូវីដ-១៩។

        ឯកឧត្តមអភិបាលខេត្តបាត់ដំបង ងួន រតនៈ និងឯកឧត្តមប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ក៏បានជម្រាបជូនអំពីស្ថានភាពនៃការវិវត្តន៍ថ្មីនិងពីការឆ្កង-ការចម្លងពីជំងឺកូវីដ-១៩ នូវក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ព្រមទាំងបានអំពាវនាវឲ្យមានការចូលរួមពីបងប្អូនប្រជាពលយលងទាំងអស់គ្នា និងសូមឲ្យបងប្អូនទាំងអស់ បន្តចូលរួមទប់ស្កាត់ពីការរីករាលដាលនៃជំងឺកូវីដ-១៩នេះ តាមរយៈការបន្តអនុវត្តវិធានការពែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជានូវសារគន្លឹះដែលជាវិធានក្នុងការទប់ស្កាតកូវីដ-19 របស់សម្តេចតេជោហ៊ុនសែន តាមរយៈខ្លឹមសារដ៏មានសារៈសំខាន់គឺ៣ការពារ(១.ពាក់ម៉ាស់/២.លាងដៃ/៣.គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល)។ និង ៣កុំ (១.កុំចូលទៅកន្លែងបិទជិត គ្មានខ្យល់ចេញ-ចូលនិងប្រេីម៉ាស៊ីនត្រជាក់ច្រើនពេក រកកន្លែងមានខ្យល់ចេញចូល/ ២.កុំទៅកន្លែងមនុស្សច្រេីនកុះករ/ ៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម)…៕  ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner