កូវីដ១៩៖ វ៉ាក់សាំងចិនបញ្ជូនដល់ប្រទេសថៃហើយ ព្រឹកមិញនេះ
វ៉ាក់សាំងបង្ការជំងឺកូវីដ១៩របស់ក្រុមហ៊ុនចិន ស៊ីណូវ៉ាក់ ឈុតដំបូងចំនួន២០ម៉ឺនដូសត្រូវបានបញ្ជូនទៅដល់ប្រទេសថៃហើយ នាព្រឹកថ្ងៃទី២៤ កុម្ភៈ ២០២១នេះ ដោយលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា និងរដ្ឋមន្ត្រីសុខាភិបាលបានទៅទទួលផ្ទាល់នៅចំណតអាកាសយានដ្ឋានសុវណ្ណភូមិ។
រដ្ឋមន្ត្រីសុខាភិបាលថៃ Anutin Charnvirakul ថា វ៉ាក់សាំងទាំងនេះនឹងត្រូវស្ថិតក្រោមការត្រួតពិនិត្យ៣ថ្ងៃទៀត ដោយនឹងបញ្ជូនទៅមន្ទីរពិសោធន៍ ហើយលោកត្រូវបានរាយការណ៍ថា នឹងក្លាយជាមនុស្សដំបូងចាក់វ៉ាក់សាំងនេះ នាថ្ងៃទី២៧ កុម្ភៈ។ រីឯលោក ប្រាយុទ្ធ នឹងត្រូវចាក់វ៉ាក់សាំងអង់គ្លេសវិញ គឺវ៉ាក់សាំង AstraZeneca ដែលនឹងមកដល់ប្រទេសថៃ នារសៀលថ្ងៃពុធ ទី២៤ កុម្ភៈនេះ។
បើតាមស្ថានទូតចិនប្រចាំប្រទេសថៃថា វ៉ាក់សាំងឈុតដំបូងនេះត្រូវបានបញ្ជាទិញ ក្នុងតម្លៃពាណិជ្ជកម្ម៕

