អគ្គលេខាធិការ CAMSOC ឯ ឧ វ៉ាត់ ចំរើន បានស្នើរឲ្យកីឡាករ-កីឡាការិនីជម្រើសជាតិ គ្រូបង្វឹក និងមន្ដ្រីកីឡា ជាង១ពាន់នាក់ ត្រៀមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នាថ្ងៃទី២ ខែមីនាខាងមុខនេះ

អគ្គលេខាធិការ CAMSOC ឯ ឧ វ៉ាត់ ចំរើន បានស្នើរឲ្យកីឡាករ-កីឡាការិនីជម្រើសជាតិ គ្រូបង្វឹក និងមន្ដ្រីកីឡា ជាង១ពាន់នាក់ ត្រៀមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នាថ្ងៃទី២ ខែមីនាខាងមុខនេះ បន្ទាប់ពីទទួលបានការអនុញ្ញាតិដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្មីៗ ។

ឯ ឧ វ៉ាត់ ចំរើន បានបញ្ជាក់ថា «គណ:កម្មាធិការជាតិ CAMSOC ស្នើរអោយកីឡាករ-កីឡាការិនីជម្រើសជាតិ គ្រូបង្វឹក និងមន្រ្តីកីឡាពាក់ព័ន្ធ ត្រៀមលក្ខណៈចូលរួមចាក់វ៉ាក់សាំង COVID 19 ដោយស្មារតីស្ម័គ្រចិត្តគ្រប់ៗគ្នា នាដើមខែមីនាខាងមុខនេះ ។ ទាក់ទងនឹងការចាក់វ៉ាក់សាំងនេះដែរ ឯ ឧ បន្ថែមថា សូមកីឡករ កីឡាការិនី គ្រូបង្វឹក និងមន្រ្តីកីឡាពាក់ព័ន្ធ ត្រូវភ្ជាប់ជានូវអត្តសញ្ញាណប័ត្រ និងបំពេញបែបបទសុខភាពតាមការនែនាំរបស់មន្រ្តីសុខាភិបាល មិននិងទៅធ្វើការចាក់ ។

ចំពោះទីកន្លែងចាក់ គឺកីឡាករ-កីឡាការិនីជម្រើសជាតិ គ្រូបង្វឹក និងមន្រ្តីកីឡាពាក់ព័ន្ធត្រូវចាក់នៅមន្ទីរពេទ្យព្រះកេតុមាលា ហៅ ( មន្ទីរពេទ្យ ១ ៧៩ ) វេលាម៉ោង ៨ព្រឹក ។ រីឯព័ត៌មានបន្ថែមសូម ទាក់ទងទៅអគ្គលេខាធិការដ្ឋាន CAMSOC ដែលមានទីតាំងនៅគណកម្មាធិការជាតិអូឡាំពិកកម្ពុជា ។


ឯ ឧ វ៉ាត់ ចំរើន បញ្ជាក់ទៀតថា ការចាក់វ៉ាក់សាំង COVID 19 ជូនដល់កីឡាករ-កីឡាការិនីជម្រើសជាតិ គ្រូបង្វឹក និងមន្រ្តីកីឡាពាក់ព័ន្ធ គឺដើម្បីផ្តល់ជំនឿចិត្ត និងភាពកក់ក្តៅក្នុងចិត្តសាស្រ្តកីឡា ត្រៀមទៅហ្វឹកហាត់ក្រៅប្រទេស និងប្រកួតកីឡាអន្តរជាតិនានា ក្នុងឆ្នាំ២០២១ ពិសេសត្រៀមការប្រកួតស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ ឲ្យទទួលបានជោគជ័យ» ។


ទន្ទឹមជាមួយគ្នានេះ ឯ ឧ វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់ ចំពោះការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ពិសេសសម្ដេចតេជោនាយករដ្ឋមន្ដ្រី ចំពោះកីឡាករ-កីឡាការិនី គ្រូបង្វឹក និងមន្ដ្រីកីឡា ក្នុងការទទួលនូវការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ដំបូង ដើម្បីបង្កើនទំនុកចិត្តក្នុងការហ្វឹកហាត់ ក្នុងការត្រៀមបំពេញបេសកម្មសំខាន់ៗ ក្នុងឆ្នាំ២០២១ ដូចជាការប្រកួតកីឡាអូឡាំពិក នៅប្រទេសជប៉ុន, ការប្រកួតកីឡាស៊ីហ្គេម នៅប្រទេសវៀតណាម និងការចេញទៅហាត់នៅចិន កូរ៉េ និងជប៉ុន ដើម្បីសម្រួចឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ជាដើម ៕
