ការស្កេន QR Code ប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ទប់ស្កាត់ជំងឺកូវីដ១៩ គឺបញ្ជាក់ពីការគាំទ្រ និងការយកចិត្តទុកដាក់របស់ប្រជាពលរដ្ឋ

អត្ថបទដោយ៖
ហេង វណ្ណា

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បង្ហាញវីដេអូស្ពត ស្តីពី ការស្កេន QR Code ប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទប់ស្កាត់ជំងឺកូវីដ១៩ បើតាមការបញ្ជាក់របស់ឯកឧត្តម ជា វ៉ាន់ដេតការស្កេន QR Codeបន្តកើនឡើងយ៉ាងខ្លាំង រហូតដល់ជាង៥ម៉ឺនទីតាំង មានអ្នកប្រើប្រាស់ជាង៣០ម៉ឺននាក់បន្ទាប់ពីគណៈកម្មការអន្តរ​ក្រសួងប្រយុទ្ធនឹងជំងឺកូវីដ-១៩ ប្រកាសដាក់ឲ្យប្រើប្រាស់ប្រព័ន្ធ QR Code «ទប់ស្កាត់កូវីដ Stop Covid» មានគ្រឹះស្ថានសាធារណៈនិងឯកជន ភោជនីយដ្ឋាន សណ្ឋាគារ និងរោងចក្រជាដើមចំនួន៥២ ១២៧ទីតាំង បានចុះឈ្មោះបង្កើត QR Code សម្រាប់ប្រើប្រាស់ ហើយប្រជាពលរដ្ឋបានប្រើប្រាស់រហូតដល់ ៣១៤ ៦២៣ នាក់ ហើយបើគិតចំនួន Checked In វិញមាន ១ ០១៨ ៨៥៨ ដង គិតត្រឹមម៉ោង៥៖០០នាទី រសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១។ នេះបើតាមការបញ្ជាក់របស់លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ។ ការចុះឈ្មោះប្រើប្រាស់យ៉ាងច្រើនក្នុងរយៈពេលដ៏ខ្លីនេះ បញ្ជាក់ពីការគាំទ្រ និងការយកចិត្តទុកដាក់របស់ប្រជាពលរដ្ឋ ក្នុងការចូលរួមការពារសុខភាព សាធារណៈសម្រាប់ទាំងអស់គ្នា។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner