ឯកឧត្តម ឃួង ស្រេង សួរសុខទុក្ខក្រុមគ្រូពេទ្យ នៅមណ្ឌលសុខភាពចាក់អង្រែក្រោម និងមន្ទីរ ពេទ្យរុស្ស៊ី

នៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញចុះទៅពិនិត្យមណ្ឌលចត្តាឡីស័ក និងសួរសុខទុក្ខក្រុមគ្រូពេទ្យ នៅមណ្ឌលសុខភាពចាក់អង្រែក្រោម សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ តាមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យដែលបានមើលថែ និងព្យាបាលជូនអ្នកជំងឺកូវីដ១៩ ដែលកំពុងសម្រាកនៅទីនោះ។

ឯកឧត្តម ឃួង ស្រេង បានកោតសរសើរចំពោះក្រុមគ្រូពេទ្យដែលកំពុងមើលថែ និងព្យាបាលអ្នកជំងឺកូវីដ១៩ និងអ្នកធ្វើចត្តាឡីស័កដោយយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខុមាលភាពអ្នកជំងឺកន្លងមក ហើយឯកឧត្តមក៏សូមឲ្យបន្តកិច្ចការងារនេះឲ្យបានល្អបន្ថែមទៀត ដើម្បីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋយើង។

ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ក៏បានណែនាំឲ្យក្រុមគ្រូពេទ្យទាំងអស់ ជួយបន្តយកចិត្តទុកដាក់ណែនាំដល់អ្នកធ្វើចត្តាឡីស័កឲ្យអនុវត្តវិធានសុខាភិបាល លាងដៃនឹងសាប៊ូ ជែល និងអាកុល ពាក់ម៉ាស ពិសេសអនុវត្តវិធានការពារ ៣កុំ និង៣ការពារ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

នៅរសៀលថ្ងៃដដែលនោះ អភិបាលរាជធានីភ្នំពេញ បានបន្តអញ្ជើញទៅពិនិត្យ និងសួរសុខទុក្ខអ្នកធ្វើចត្តាឡីស័កនៅមន្ទីរពេទ្យរុស្ស៊ី នៅសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner