ឯកឧត្តម ឃួងនស្រេង អញ្ជើញចុះពិនិត្យមណ្ឌលចត្តាឡីស័ក និងសួរសុខទុក្ខក្រុមគ្រូពេទ្យ នៅមណ្ឌលសុខភាពចាក់អង្រែក្រោម និងមន្ទីរពេទ្យរុស្ស៊ី

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញចុះទៅពិនិត្យមណ្ឌលចត្តាឡីស័ក និងសួរសុខទុក្ខក្រុមគ្រូពេទ្យ នៅមណ្ឌលសុខភាពចាក់អង្រែក្រោម សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ តាមការណែនាំរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ដើម្បីលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យដែលបានមើលថែ និងព្យាបាលជូនអ្នកជំងឺកូវីដ១៩ ដែលកំពុងសម្រាកនៅទីនោះ។

ក្នុងឱកាសនោះ ឯកឧត្តម ឃួង ស្រេង បានកោតសរសើរចំពោះក្រុមគ្រូពេទ្យដែលកំពុងមើលថែនិងព្យាបាលអ្នកជំងឺកូវីដ១៩ និងអ្នកធ្វើចត្តាឡីស័កដោយយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខុមាលភាពអ្នកជំងឺកន្លងមក ហើយឯឧ ក៏សូមឲ្យបន្តកិច្ចការងារនេះឲ្យបានល្អបន្ថែមទៀត ដើម្បីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋយើង។

ឯកឧត្តម អភិបាលរាជធានី ក៏បានណែនាំឲ្យក្រុមគ្រូពេទ្យទាំងអស់ ជួយបន្តយកចិត្តទុកដាក់ណែនាំដល់អ្នកធ្វើចត្តាឡីស័កឲ្យអនុវត្តវិធានសុខាភិបាល លាងដៃនឹងសាប៊ូ ជែល និងអាកុល ពាក់ម៉ាស់ ពិសេសអនុវត្តវិធានការពារ ៣កុំ និង៣ការពារ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ។
នៅរសៀលថ្ងៃដដែលនោះ អភិបាលរាជធានីភ្នំពេញ បានបន្តអញ្ជើញទៅពិនិត្យនិងសួរសុខទុក្ខអ្នកធ្វើចត្តាឡីស័កនៅមន្ទីរពេទ្យរុស្ស៊ី នៅសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner