ក្រសួងអប់រំផ្អាកដំណើរការគ្រឹះស្ថានសិក្សាទាំងអស់នៅក្រុងព្រះសីហនុ និងស្រុកស្ទឹងហាវ រយៈពេលពីរសប្តាហ៍
នៅល្ងាចថ្ងៃពុធនេះ ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចផ្អាកដំណើរការ គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ជាបណ្តោះអាសន្នរយៈពេលពីរសប្តាហ៍ នៅក្រុងព្រះសីហនុ និងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
ក្រសួងបានបញ្ជាក់ថា ការសម្រេចផ្អាកសាលារៀនបន្ទាន់នៅពេលនេះ ដោយសារស្ថានភាពនៃការចម្លងក្នុងសហគមន៍ក្នុងព្រឹត្តិការណ៍សហគមន៍ 20 កុម្ភៈ មានលក្ខណៈធំជាងនិងសាំញ៉ាំជាងព្រឹត្តិការណ៍សហគមន៍ 28 វិច្ឆិកា ព្រមទាំងបញ្ជៀសការឆ្លងជំងឺកូវីដ-19 ចូលក្នុងសាលារៀន និងរីករាលដាលក្នុងសហគមន៍ទ្រង់ទ្រាយធំ។
ព្រមគ្នានេះ ក្រសួងអប់រំ យុវជន និងកីឡា ក៏បានស្នើអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តព្រះសីហនុ ផ្អាកការលេងកីឡា និងការហាត់ប្រាណគ្រប់ប្រភេទ៕
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។