កូវីដ១៩៖ ថៃបានវ៉ាក់សាំងអង់គ្លេសថែមទៀត ក្រោយទទួលពីវ៉ាក់សាំងចិន ប៉ុន្មានម៉ោង
អត្ថបទដោយ៖
លន់ សារ៉ាត
បន្ទាប់ពីវ៉ាក់សាំង ស៊ីណូវ៉ាក់ ផលិតនៅប្រទេសចិន ចំនួន២០ម៉ឺនដូស ត្រូវបានដឹកជញ្ជូននាព្រឹកថ្ងៃទី២៤ កុម្ភៈ ស្រាប់តែពេលរសៀល ថ្ងៃដដែល វ៉ាក់សាំងរបស់អង់គ្លេស AstraZenec ចំនួន១១៧៦០០ដូស ក៏ត្រូវបានបញ្ជូនមកដល់ថៃដែរ។
វ៉ាក់សាំងទាំងពីរប្រភេទនេះនឹងត្រូវស្ថិតក្រោមការត្រួតពិនិត្យ មុនពេលចែកចាយទៅក្រុមគោលដៅដែលត្រូវចាក់។ តាមគម្រោងថៃនឹងចាប់ផ្តើមចាក់វ៉ាក់សាំង ចាប់ពីដើមខែមីនា។
ថៃបញ្ជាទិញវ៉ាក់សាំងចិន ២លានដូស ប៉ុន្តែបញ្ជាទិញពីក្រុមហ៊ុនអង់គ្លេស AstraZeneca ៦១លានដូស រួមបញ្ជូលទាំងបច្ចេកវិទ្យាផលិត ដែលក្រុមហ៊ុន Siam BioScience ទទួលបន្ទុកផលិតក្នុងស្រុក៕
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ